រថក្រោះអ៊ីស្រាអែលវាយប្រហារយន្តហោះក្រុម Hamas នៅតំបន់ Gaza បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ូកែត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៧

កងទ័ពនិយាយថារថក្រោះអ៊ីស្រាអែល និងកងកម្លាំងការពារអឺរ៉ុប (IDF) បាញ់តម្រង់គោលដៅចំនួន២កន្លែងទៅលើតំបន់ Gaza ដែលជាកម្មសិទ្ធិរបស់ក្រុម Hamas នៅភាគខាងជើង Gaza Strip នៅថ្ងៃសុក្រដើម្បីជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ូកែត។ IDF បន្តទៀតថា គ្រាប់រ៉ូកែតចំនួន៣គ្រាប់បាញ់ចេញពីតំបន់ Gaza ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្រ។ គ្រាប់រ៉ូកែត២គ្រាប់ត្រូវប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែលស្ទាក់ចាប់បាន។ ប៉ូលិសនិយាយថាគ្រាប់រ៉ូកែតទី៣វាយប្រហារសហគមន៍អ៊ីស្រាអែលនៅក្នុងតំបន់ Negev ជាប់ព្រំដែន Gaza Strip ដែលបណ្តាលឱ្យមានការខូចខាតដល់អគារមួយ ប៉ុន្តែពុំបណ្តាលឲ្យមានមនុស្សរងរបួសទេ។ គ្រាប់រ៉ូកែតបាញ់ចេញពីតំបន់ Gaza Strip កើនឡើងជាបន្តបន្ទាប់ ក្រោយពេលមានការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលស្គាល់ជាផ្លូវការថាក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ ទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះសភាពការណ៍ប្រែស្ងប់ស្ងាត់នៅតំបន់នោះ៕

Gaza strip 30-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here