ពលរដ្ឋប៉ាឡេស្ទីនចំនួន ១០០ នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលនៅតំបន់ Gaza

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៧

ក្រសួងសុខាភិបាលនៅតំបន់ Gaza Strip និយាយនៅថ្ងៃសុក្រថាជនជាតិប៉ាឡេស្ទីនចំនួន១០០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយពួកទាហានអ៊ីស្រាអែល។ ក្នុងចំណោមអ្នកទាំងនោះមានមនុស្ស៣៤នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងមានមនុស្ស២នាក់រងរបួសធ្ងន់បន្ទាប់ពីពួកគេត្រូវគ្រាប់កាំភ្លើងរបស់យោធា។ ក្រៅពីនេះនៅមានមនុស្ស៦៦នាក់ផ្សេងទៀតរងគ្រោះពីឧស្ម័ន ហើយពួកគេទទួលជំនួយសង្គ្រោះនៅនឹងកន្លែងកើតហេតុ។ អ្នកតំណាងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននិយាយថាគ្រូពេទ្យផ្តល់ជំនួយជាលើកដំបូងដល់ប្រជាជនប៉ាឡេស្ទីន១៣០នាក់នៅតំបន់ West Bank៕

Gaza 30-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here