ប្រទេសជប៉ុនធ្វើការតវ៉ាខណៈដែលនាវាចិននៅក្បែរដែនទឹកជិតកោះជម្លោះ

0

ប្រភព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មករា ឆ្នាំ២០១៨

ប្រទេសជប៉ុនធ្វើការតវ៉ាជាមួយទីក្រុងប៉េកាំងក្រោយពីគេឃើញនាវាយោធាចិនមួយនៅក្បែរដែនទឹកជិតកោះដែលមានជម្លោះក្នុងសមុទ្រចិនខាងកើត នេះបើយោងតាមប្រភពព័ត៌មានពី Reuters។ ក្រសួងការពារជាតិនិយាយថាគេមើលឃើញនាវាចម្បាំងរបស់ប្រទេសចិននៅតាមដែនទឹកដែលនៅជាប់ទឹកដីរបស់ប្រទេសជប៉ុនជុំវិញប្រជុំកោះ Senkaku ក្នុងប្រទេសជប៉ុន និងកោះ Diaoyu នៅក្នុងប្រទេសចិន។ កប៉ាល់នោះមិនចូលដែនសមុទ្រជប៉ុនទេ។ យោធាជប៉ុននិយាយថាគេឃើញនាវាមុជទឹកបរទេសមួយនៅក្នុងតំបន់ដូចគ្នានៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនអាចកំណត់សញ្ញាតិណាមួយដែលលើកប៉ាល់នោះបានទេ ។ កប៉ាល់ទាំង២ចាកចេញពីតំបន់នេះនៅរសៀលថ្ងៃព្រហស្បតិ៍។ លោក Yoshihide Suga ប្រធានខុទ្ទកាល័យរដ្ឋមន្ត្រីបាននិយាយថាលោកចង់ជម្រុញឱ្យប្រទេសចិនមិនធ្វើអ្វីជ្រៀតជ្រែកដែលអាចប៉ះពាល់ដល់ចំណងទាក់ទងទ្វេភាគីនោះទេ៕

Japan 12-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here