ចារកម្មយោធាចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម២នាក់ក្នុងប្រតិបត្តិការក្នុងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៨

នាយកដ្ឋានចារកម្មយោធាបានប្រកាសថានាយកដ្ឋានរបស់ខ្លួនបានចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម២រូបក្នុងខេត្ត Kirkuk។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍នេះនាយកដ្ឋានចារកម្មយោធាបាននិយាយថា “ដោយពឹងផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ដ៏ពិតប្រាដកមួយ ប្រតិបត្តិការធ្វើឡើងដោយនាយកដ្ឋានចារកម្មយោធាដោយបានចាប់ខ្លួនសមាជិករបស់រដ្ឋអ៊ីស្លាម២នាក់ក្នុខេត្ត Kirkuk”។ យោងតាមសេចក្តីថ្លែងការណ៍ជនសង្ស័យទាំង២នាក់ត្រូវបានចាប់ខ្លួនខណៈមានដីកាចាប់ខ្លួនដែលចេញដោយតុលាការ។ គួររំលឹកថាកាលពីដើមសប្តាហ៍នេះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៦នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការសន្តិសុខមួយក្នុងទីក្រុង Hawija ភាគខាងលិចខេត្ត Kirkuk។ កងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងយោធាប៉ារ៉ាបានប្រយុទ្ធប្រឆាំងចាបតាំងពីខែតុលាឆ្នាំ២០១៦ដើម្បីកាន់កាប់ឡើងវិញលើដែនដីដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម។ ចាប់តាំងពីពេលនោះមកកងកម្លាំងបានកាន់កាប់ឡើងវិញលើអតីតរាជធានីម៉ូលូលរបស់ក្រុមអ៊ីស្លា ទីក្រុងTal Afar ទីក្រុង Hawija ស្ថិតនៅក្នុងខេត្ត Kiruk ទីក្រុង Annah ទីក្រុង Rawa និងទីក្រុង Qaim ស្ថិតនៅក្នុងខេត្ត Anbar។ រហូតមកដល់ពេលនេះសង្រ្គាមប្រឆាំងនឹងរដ្ឋាភិបាលបានធ្វើអោយប្រជាជនយ៉ាងហោចណាស់៥លាននាក់បានផ្លាស់ទីលំនៅ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានភៀសខ្លួនទៅកាន់ប្រទេសជិតខាងរួមមានប្រទេសស៊ីរី ទួរគី និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតចាប់តាំងពីពួក IS មានវត្តមាន និងប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here