មន្រ្តីទ័ព៣១នាក់ស្លាប់ចាប់ពីមានប្រតិបត្តការនៅក្នុងតំបន់ Afrin

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០១៨

អគ្គសេនាធិការរបស់ប្រទេសទួរគីនិយាយនៅថ្ងៃច័ន្ទថាមន្រ្តីទ័ព៣១នាក់ស្លាប់ និង១៤៣នាក់រងរបួសចាប់ពីមានប្រតិបត្តិការនៅតំបន់ Afrin ក្នុងប្រទេសស៊ីរីនេះបើយោងតាមសេចក្តីរាយការណ៍របស់ RIA Novosti។ ប្រទេសទួរគីប្រកាសចាប់ផ្តើមប្រតិបត្តិការ ‘Olive Branch’ ប្រឆាំងនឹងកងកម្លាំងឃើដក្នុងប្រទេសស៊ីរីភាគខាងជើងតំបន់ Afrin នៅថ្ងៃទី២០ ខែមករា។ យោងតាមសេចក្តីរាយការណ៍របស់ TASS បានឲ្យដឹងថាអគ្គសេនាធិការបញ្ជាក់បន្ថែមថាកងកម្លាំងទ័ពបង្ក្រាបភេរករចំនួន១៣៦៩នាក់។ ក្រុង Damascus និយាយថាប្រតិបត្តិការនៅប្រទេសទួរគីក្នុងតំបន់ Afrin រំលោភលើអធិបតេយ្យភាពរបស់ស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here