ប្រតិបត្តិការសម្អាតភេវរករដែលកាន់កាប់នៅ Damascus នឹងនៅតែបន្ត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៨

ប្រតិបត្តិការដើម្បីសម្អាតតំបន់ជាយក្រុង Damascus កាន់កាប់ដោយក្រុមភេរវករនឹងបន្តទៀតនេះបើយោងតាមប្រសាសន៍របស់មេបញ្ជាការយោធាអ៊ីរ៉ង់លោក Mohammad Bagheri ដកស្រង់ព័ត៌មានដោយភ្នាក់ងារព័ត៌មាន Tasnim។ លោកបន្ថែមថាកងកម្លាំងស៊ីរី និងអ៊ីរ៉ង់នឹងគោរពតាមបទឈប់បាញ់គ្នារយៈពេល៣០ថ្ងៃរបស់អង្គការសហប្រជាជាតិនៅតំបន់ផ្សេងទៀត។ឧត្តមសេនីយ៍ Bagheri និយាយថាលោកនឹងប្រកាន់ខ្ជាប់នូវដំណោះស្រាយបទឈប់បាញ់គ្នា ហើយប្រទេសស៊ីរីក៏នឹងប្រកាន់ខ្ជាប់មិនបាញ់ផងដែរ។ ផ្នែកមួយចំនួននៅជាយក្រុង Damascus កាន់កាប់ដោយពួកភេរវជនមិនស្ថិតនៅក្រោមកិច្ចសន្យាបទឈប់បាញ់គ្នានោះទេ។ ប្រតិបត្តិការសម្អាតនឹងដំណើរការបន្តនៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here