ប្រទេសអ៊ីស្រាអែលស្តីបន្ទោសដែលយន្តហោះ F-16 ធ្លាក់នៅប្រទេសស៊ីរីដោយកំហុសអាកាសយានិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៨

យន្តហោះចម្បាំងអ៊ីស្រាអែល F-16 ត្រូវបាញ់ទម្លាក់ដោយកងទ័ពអាកាសស៊ីរីក្នុងពេលអ៊ីស្រាអែលវាយលុកលើអ៊ីរ៉ង់នៅដើមខែនេះ។ ភាពជាក់ស្តែងនៃការធ្លាក់នេះដោយសារអាកាសយានិកធ្វើឱ្យមានកំហុសនេះបើតាមការស៊ើបអង្កេតអះអាងរបស់កងទ័ពអាកាសអ៊ីស្រាអែល។ កាលពីថ្ងៃទី១០ខែកុម្ភៈកងកម្លាំងអាកាសអ៊ីស្រាអែលបាត់បង់យន្តហោះចម្បាំងទំនើបរបស់ខ្លួនខណៈដែលកំពុងវាយប្រហារគោលដៅអ៊ីរ៉ង់លើទឹកដីស៊ីរី។ ទីក្រុង Tel Aviv បានចាប់ផ្តើមប្រតិបត្តិការវាយឆ្មក់តាមអាកាសធំបំផុតក្នុងរយៈពេលជាងបីទសវត្សរ៍បន្ទាប់ពីការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅក្នុងដែនអាកាសរបស់អ៊ីស្រាអែល។ ប្រតិកម្មយ៉ាងរហ័សទៅនឹងការវាយប្រហារសងសឹក រដ្ឋាភិបាលស៊ីរីដាក់ឱ្យប្រើប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដើម្បីរារាំងមីស៊ីល ហើយនៅទីបំផុតវាយប្រហារយន្តហោះចម្បាំង F-16 អ៊ីស្រាអែលដែលរំលោភលើដែនអាកាសស៊ីរី។ កាលពីថ្ងៃអាទិត្យអ៊ីស្រាអែលបញ្ជាក់ថាយន្តហោះចម្បាំង F-16 ត្រូវបាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីល S-200 ដែលផលិតដោយសូវៀតហើយខាងណាតូហៅវាថា SA-5។ បន្ទាប់ពីឧបទ្ទវហេតុនេះអាកាសយានិកអ៊ីស្រាអែលទាំង២នាក់បានរួចជីវិត ហើយកងកម្លាំងអាកាសអ៊ីស្រាអែល (IAF)ធ្វើការស៊ើបអង្កេតដោយផ្ទាល់ទៅលើមូលហេតុនៃការធ្លាក់នេះ។ បន្ទាប់ពីការវិភាគលើពេលវេលានៃព្រឹត្តិការណអ៊ីស្រាអែលវាយប្រហារ និងការឆ្លើយតបរបស់ស៊ីរី ការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមអ្នកជំនាញអ៊ីស្រាអែលបានកំណត់ថាជាកំហុសរបស់អាកាសយានិកដែលទទួលខុសត្រូវលើយន្តហោះប្រភេទ F-16 ធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here