ក្រុមដោះមីនត្រូវពិនិត្យ ‘វត្ថុដែលសង្ស័យ’ នៅក្នុងផ្លូវមួយនៅទីក្រុង Uddingston ប្រទេសស្កុតឡេន

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៨

អ្នកជំនាញដោះមីនបានប្រកាសអាសន្ននៅផ្លូវមួយក្នុងទីក្រុង Uddingston ភាគខាងត្បូងតំបន់ Lanarkshire ប្រទេសស្កុតឡេននៅចុងសប្តាហ៍នេះបន្ទាប់ពីរកឃើញវត្ថុដែលគួរឱ្យសង្ស័យ។ ក្រុមប៉ូលិសបាននិយាយថាទ្រព្យសម្បត្តិមួយចំនួននៅដងផ្លូវ Myrtle ត្រូវយកចេញខណៈដែលរកឃើញវត្ថុគួរឱ្យសង្ស័យ នៅជិតចន្លោះផ្ទះ២ខ្នងកាលពីវេលាម៉ោងប្រហែល១៥:៥៥នាទីថ្ងៃអាទិត្យ។ ក្រុមកាកសំណល់យុទ្ធភ័ណ្ឌដែលអាចផ្ទុះបានធ្វើឲ្យវត្ថុនោះឱ្យសុវត្ថិភាពឡើងវិញ ហើយគ្មាននរណាម្នាក់រងរបួសនោះទេ។ អ្នកអង្កេតបាននិយាយថាពួកគេកំពុងតាមដានរកអ្នកទទួលខុសត្រូវ និងគោលបំណងរបស់ពួកគេក្នុងហេតុការណ៍នេះផងដែរ។ ប៉ូលិសស៊ើបអង្កេតលោក Diane Barr បានបន្ថែមថាមន្រ្តីប៉ូលិសកំពុងសាកសួរនៅក្នុងតំបន់នោះ និងកំពុងពិនិត្យមើលតាមរយៈវីដេអូរបស់បណ្តាញ CCTV ដើម្បីប្រមូលព័ត៌មានបន្ថែមក្នុងហេតុការណ៍នេះផងដែរ។ “នៅពេលនេះខ្ញុំទទូចឱ្យអ្នកដែលបានឃើញថានរណាធ្វើសកម្មភាពគួរឱ្យសង្ស័យនៅក្នុងតំបន់នេះ ខណៈកើតមានឧបទ្ទវហេតុមួយនេះឬមានព័ត៌មានដែលអាចជួយដល់ការស៊ើបអង្កេតរបស់ប៉ូលិស សូមទាក់ទងមកការិយាល័យប៉ូលិស Wishaw”៕

LEAVE A REPLY

Please enter your comment!
Please enter your name here