អ្នកវាយប្រហារអត្តឃាតរដ្ឋអ៊ីស្លាម៣នាក់ស្លាប់នៅក្នុងប្រតិបត្តិការភាគខាងលិចខេត្តអាន់បា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៨

មជ្ឈមណ្ឌលឃោសនាសន្តិសុខបាននិយាយកាលពីថ្ងៃចន្ទនេះថាអ្នកវាយប្រហារអត្តឃាតរដ្ឋអ៊ីស្លាម៣នាក់ត្រូវបានសម្លាប់ខណៈទីជម្រកមួយកន្លែងរបស់ពួកគេបានបំផ្លាញចោលក្នុងអំឡុងពេលប្រតិបត្តិការនៅភាគខាងលិចទីក្រុងរ៉ាម៉ាឌី ខេត្តអាន់បា។ មជ្ឈមណ្ឌលនេះបានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាមេបញ្ជាការកងទ័ព Al-Jazeerah បានបំផ្លាញកន្លែងស្នាក់នៅរបស់ពួក IS ចំនួន២កន្លែងរួមទាំងគ្រាប់រំសេវដ៏ច្រើននៅភាគខាងកើតសង្កាត់ al-Bak។ មជ្ឈមណ្ឌលនេះបានប្រាប់ឲ្យដឹងទៀតថាអ្នកវាយប្រហារអត្តឃាត៣នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការនេះ។ គួរបញ្ជាក់ថាពួកសកម្មប្រយុទ្ធ IS រាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធកាលពីខែតុលា ឆ្នាំ២០១៦។ រហូតមកដល់ពេលនេះសង្រ្គាមប្រឆាំងនឹងពួក IS បានធ្វើអោយប្រជាជនយ៉ាងហោចណាស់៥លាននាក់ផ្លាស់ទីលំនៅ។ មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងរួមមានប្រទេសស៊ីរី ទួរគី និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតចាប់តាំងពីពួក IS លេចរូបរាងឡើង ហើយប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here