ប្រទេសអង់គ្លេសចំណាយប្រាក់១,៧៥ពាន់លានផោនលើការវាយប្រហារតាមអាកាសនៅអ៊ីរ៉ាក់ និងស៊ីរីចាប់តាំងពីឆ្នាំ២០១៤

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧​ ខែ កុម្ភៈ ឆ្នាំ២០១៨

ប្រទេសអង់គ្លេសចំណាយប្រាក់១,៧៥ពាន់លានផោន (ស្មើនឹង២,៤៤ពាន់លានដុល្លារ) លើការវាយប្រហារតាមអាកាស​ និងយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដែលយុទ្ធនាការនេះដឹកនាំដោយអាមេរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ ចាប់តាំងពីខែសីហាឆ្នាំ២០១៤​យន្តហោះចម្បាំង Tornado​ Typhoon និង Reaper​ របស់ទ័ពអាកាសបានចំណាយពេលសរុប ៤២,០០០ម៉ោងឬជិត៥ឆ្នាំនៅលើអាកាស។ សារព័ត៌មាន Drone Wars និយាយថាគ្រាន់តែការបង់ពន្ធមានតម្លៃប្រមាណជា១,៥ពាន់លានផោន។ មានការប៉ាន់ប្រមាណដើម្បីឱ្យយន្តហោះចម្បាំង Typhoon​ ហោះហើរក្នុងរយៈពេល៦០នាទី​មានតម្លៃ៨០,០០០ផោន ហើយតម្លៃប្រតិបត្តិការក្នុងមួយម៉ោងរបស់យន្តហោះ Tornado និង Reaper មានតម្លៃ៣៥,០០០ផោន​ និង តម្លៃ៣,៥០០ផោនជាទៀងទាត់។ ក្រៅពីប្រេងឥន្ធនៈការគណនារាប់បញ្ចូលទាំងការចំណាយរបស់ក្រុមនាវិក​ ការថែទាំ និងគ្រឿងដែលមិនមានការប៉ាន់ប្រមាណជាផ្លូវការ។ ព័ត៌មានដែលទទួលបានដោយ Drone Wars បង្ហាញថាតម្លៃគ្រាប់រ៉ូកែតដែលបាញ់ដោយយន្តហោះចម្បាំងអង់គ្លេស និងយន្តហោះគ្មានមនុស្សបើកអំឡុងប្រតិបត្ដិការ Shader ដែលជាឈ្មោះសមូហភាពនៃការចូលរួមរបស់ប្រទេសអង់គ្លេសដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីមានចំនួនទឹកប្រាក់២៦៨លានផោន។ អាកាសយានិកអង់គ្លេសវាយប្រហារតាមអាកាសចំនួន១,៧០០លើកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ក្នុងរយៈពេលបីឆ្នាំកន្លះដោយទម្លាក់គ្រាប់បែក និងមីស៊ីលចំនួន៣,៥៤៥គ្រាប់។ ប្រព័ន្ធ GPS ប្រភេទ Paveway IV និងឡាស៊ែរចង្អុលទិសសម្រាប់គ្រាប់បែកប្រើជាអាវុធយ៉ាងទូលំទូលាយដោយមាន២,៣២៩គ្រឿង (តម្លៃ៧០,០០០ផោនក្នុងមួយគ្រឿង)។ បំណែកគ្រាប់ដែលមានតម្លៃថ្លៃបំផុតប្រើក្នុងយុទ្ធនាការប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) គឺជាមីស៊ីល Storm Shadow​ មានតម្លៃ៨០០,០០០ផោនក្នុងមួយគ្រាប់ដោយបាញ់ចេញ៨ដងក្នុងតម្លៃប្រមាណជា៦,៤លានផោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here