ក្រុម Taliban នៅប្រទេសអាហ្វហ្គានីស្ថានអំពាវនាវជួបចរចាដោយផ្ទាល់ជាមួយអាមេរិកដើម្បីស្វែងរកដំណោះស្រាយសន្តិភាព

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៨

ក្រុម Taliban ចង់ជួបចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាពនៃជម្លោះក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទបង្ហាញពីការផ្លាស់ប្តូរគោលការណ៍ជាក់ស្តែងមួយក្រោយពីមានកំណើនការវាយប្រហារកាន់តែខ្លាំង និងបណ្តាលឲ្យជនស៊ីវិលរងរបួសកាន់តែច្រើននេះបើយោងតាមប្រភពព័ត៌មាន AFP។ ក្រុម Taliban និយាយថាពួកគេអំពាវនាវឱ្យមន្រ្តីអាមេរិកនិយាយដោយផ្ទាល់ជាមួយ ការិយាល័យនយោបាយជនជាតិអ៊ីស្លាមអ៊ីមមើរ៉េដទាក់ទងនឹងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះភាពមិនប្រក្រតីក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ មន្ត្រីអាមេរិកពុំទាន់ឆ្លើយតបទៅនឹងការអំពាវនាវនេះទេ។ សហរដ្ឋអាមេរិកធ្លាប់ទទូចថាទោះបីជាមានកិច្ចចរចាណាមួយក៏ដោយត្រូវតែមានរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការដោះស្រាយជម្លោះនៅទីក្រុង Kabul៕

LEAVE A REPLY

Please enter your comment!
Please enter your name here