ទប់ស្កាត់ការវាយប្រហារភេរវកម្មនៅកណ្តាលប្រទេសរុស្ស៊ីរកឃើញម្សៅ TNT ទម្ងន់៣គីឡូក្រាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៨

កម្លាំងការពារសន្តិសុខរុស្ស៊ីនិយាយថាពួកគេរារាំងការវាយប្រហារដែលគ្រោងធ្វើឡើងដោយសមាជិកភេរវករ។ គេរកឃើញឧបករណ៍ផ្ទុះមួយ និងគ្រាប់បែកដៃនៅក្នុងឡានអំឡុងពេលមានប្រតិបត្តិការនៅភាគខាងលិចតំបន់ Saratov។ សមាជិកក្រុមភេរវករត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់នៅពេលពួកគេបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខដែលព្យាយាមបញ្ឈប់រថយន្តរបស់ពួកគេ។ យោងតាមប្រភព FSB បញ្ជាក់អោយដឹងថាគេរកឃើញកាំភ្លើងគ្រាប់បែកដៃ និងគ្រឿងផ្ទុះ TNT ទម្ងន់៣គីឡូក្រាមនៅកន្លែងកើតហេតុ។ តំបន់ Saratov មានចម្ងាយប្រមាណជា៨០០គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ។ កម្លាំងការពារសន្តិសុខធ្វើការស៊ើបអង្កេតលើករណីផែនការភេរវកម្មនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here