យោធាទួរគីព័ទ្ធជុំវិញតំបន់ Afrin ក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៨

កងកម្លាំងប្រទេសទួរគី និងកម្លាំងសម្ព័ន្ធមិត្តដណ្តើមសង្កាត់មួយក្នុងទីក្រុងអាហ្វ្រីនដែលស្ថិតនៅភាគខាងជើងប្រទេសស៊ីរីនេះបើយោងតាមប្រភពព័ត៌មានពីកងកម្លាំងទួរគីនិយាយនៅថ្ងៃអង្គារ៍។ ចលនានេះជាការវាយលុករបស់ក្រុងអង់ការ៉ាប្រឆាំងនឹងយុទ្ធជនឃើដឆ្លងកាត់ព្រំដែនភាគខាងត្បូងប្រទេសទួរគីនេះបើយោងតាមប្រភពទីភ្នាក់ងារ Reuters។ កងកម្លាំងយោធាទួរគីប្រមូលផ្តុំគ្នាព័ទ្ធតំបន់អាហ្វ្រីនដណ្តើមបានតំបន់សំខាន់មួយក្នុងក្រុងគិតមកដល់ថ្ងៃចន្ទ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពទួរគី។ នៅថ្ងៃចន្ទរដ្ឋាភិបាលទួរគីមានប្រសាសន៍ថាកងកម្លាំងប្រដាប់អាវុធកាន់កាប់ទឹកដីតំបន់អាហ្វ្រីនបានពាក់កណ្តាល និងថែមទាំងប្ដេជ្ញាថានឹងបោសសំអាតទីប្រជុំជនអាហ្វ្រីនទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here