កម្លាំងសន្តិសុខអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើនាវាកងទ័ពជើងទឹក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៨

អាជ្ញាធរអ៊ីស្រាអែលចាប់ខ្លួនជនជាតិប៉ាឡេស្ទីន១០នាក់ដែលគេសង្ស័យថា មនុស្សទាំងនោះរៀបគម្រោងវាយប្រហារប្រឆាំងនាវាដែលចុះចតនៅឆ្នេរក្នុងតំបន់កាហ្សានេះបើយោងតាមប្រភពព័ត៌មាន Shin Bet។ ប្រភពដដែលបន្តថា ការស៊ើបអង្កេតរបស់ Amin Jamaa បង្ហាញថាមានការបញ្ចូនកូនទូកមួយស្ទាក់ បង្ករការរំខានដល់នាវារបស់កងទ័ពជើងទឹក។ ក្រោយមកក្រុមអ្នកវាយប្រហារបាញ់គ្រាប់រ៉ូកែត១គ្រាប់នៅទីនោះ និងព្យាយាមចាប់ពង្រត់ទាហានរងរបួសនៅលើទូកទុកដោះដូរអ្នកទោសនាពេលអនាគត។ ក្រុមអ្នកវាយប្រហារត្រូវគេកំណត់អត្តសញ្ញាណបានថាជាសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាមជីហាដ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានបាតុកម្មទ្រង់ទ្រាយធំនៅតាមបណ្តោយព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងតំបន់កាហ្សានៅថ្ងៃសុក្របណ្តាលឲ្យជនជាតិប៉ាឡេស្ទីនចំនួន១៨ស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here