នាវាចម្បាំងអង់គ្លេសចូលរួមអនុវត្តការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៨

នាវាចម្បាំងអង់គ្លេសមួយគ្រឿងទៅដល់កំពង់ផែ Yokosuka ប្រទេសជប៉ុននៅថ្ងៃពុធ។ ប្រទេសអង់គ្លេសបញ្ចូននាវាមកក្នុងគោលបំណងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងនាមជាប្រទេសអន្តរជាតិដើម្បីបង្ខំឱ្យមានការដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាងដោយធ្វើការត្រួតពិនិត្យរាល់ពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងជើងនៅសមុទ្រ។ មេបញ្ជាការកងទ័ពជើងទឹកលោក Paul Casson និយាយថា នាវាចម្បាំង HMS Southerland នឹងចូលរួមធ្វើសមយុទ្ធជាមួយកងនាវាជប៉ុន ហើយធ្វើការតាមដានលើសកម្មភាពប្រទេសកូរ៉េខាងជើងដែលខំគេចពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ AP។ ចក្រភពអង់គ្លេសនិយាយថាពួកគេនឹងបញ្ជូននាវាចម្បាំង២គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសជប៉ុននៅចុងឆ្នាំនេះដើម្បីចូលរួមប្រតិបត្តិការត្រួតពិនិត្យ និងធ្វើសមយុទ្ធក្នុងតំបន់។ អង្គការសហប្រជាជាតិពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងព្រោះប្រទេសមួយនេះអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here