ក្រុមហ៊ុនបច្ចេកវិទ្យា Apple សារភាពអំពីការដើរយឺតរបស់ទូរស័ព្ទ iPhone ចាស់ៗ

0

 

ហេតុអ្វីបានជាទូរស័ព្ទ iPhone ដំណើរការយឺត? ក្រុមហ៊ុនបច្ចេកវិទ្យា Apple មានទម្លាប់ក្នុងការធ្វើឱ្យទូរស័ព្ទ iPhone របស់អ្នកដំណើរការយឺតនៅពេលដែលក្រុមហ៊ុននេះបញ្ចេញនូវទូរស័ព្ទជំនាន់បន្ទាប់នោះ។ ក្រុមហ៊ុន Apple នៅទីបំផុតក៏សារភាពថា ខ្លួនពិតជាធ្វើឱ្យទូរស័ព្ទ iPhone ជំនាន់ចាស់ៗដំណើរការយឺតពិតមែនដោយមិនមានការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់នោះទេ ហើយក្រុមហ៊ុន Apple អះអាងថា ខ្លួនមិនមានគោលដៅក្នុងការជម្រុញអតិថិជនជាច្រើនក្នុងការ Upgrade ទៅកាន់ iPhone ជំនាន់ថ្មីផងដែរ។ ក្រុមហ៊ុននេះនិយាយថា វាគឺជាលក្ខណៈមួយដែលត្រូវអនុវត្តនៅលើទូរស័ព្ទ iPhone 6, 6S និង SE កាលពីឆ្នាំមុននេះជាមួយនឹង Software Update ហើយនៅលើទូរស័ព្ទ iPhone 7 នៅក្នុងខែធ្នូជាមួយនឹង iOS 11.2 ដើម្បីធ្វើការការពារទៅលើការ Shut down ដោយចៃដន្យសម្រាប់ iPhone ស៊េរីចាស់ៗដោយសារតែថាមពលថ្មរបស់វា។ យោងតាមក្រុមហ៊ុន Apple បញ្ហានៅក្នុងថាមពលថ្មរបស់ទូរស័ព្ទ iPhones ហើយវាមិនមែនមកពីបន្ទះឈីបនោះទេ។ ដំណើរការនៅលើថាមពលថ្ម Lithium-ion ប្រើប្រាស់នៅលើទូរស័ព្ទ iPhones គឺមានការធ្លាក់ចុះដោយសារតែការខូចខាតសមាសភាគខាងក្នុងរបស់វា។

សម្រាប់ទូរស័ព្ទ iPhones ដែលប្រើប្រាស់នូវថាមពលថ្មចាស់ៗគឺមានបញ្ហាទៅលើការបញ្ចូលថាមពលថ្ម និងការកាន់ថ្ម។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple ឆ្លើយតបទៅកាន់ការបង្ហោះនៅលើប្លុកមួយចេញផ្សាយនៅដើមសប្តាហ៍នេះដោយក្រុមហ៊ុន Geekbench ដែលមានមូលដ្ឋាននៅទីក្រុង Toronto របស់អ្នកអភិវឌ្ឍកម្មវិធី John Poole ដែលវិភាគទៅលើដំណើរការនៃ iPhone 6s និង iPhone 7 ។ លោក Poole និយាយថា ថាមពលថ្មរបស់ iPhone មានការធ្លាក់ចុះតាមអាយុកាលរបស់វា ប៉ុន្តែបន្ទះឈីបដំណើរការនៅដដែល។ លោករកឃើញថា ការអាប់ឌែតទៅលើ iOS ដោះស្រាយទៅលើបញ្ហា Shutdown នោះត្រូវគេចោទប្រកាន់ថាបន្ថយទៅលើល្បឿនដំណើរការផងដែរ។ បើទោះបីជាក្រុមហ៊ុនមិនលេងល្បិចអាក្រក់ក្នុងការធ្វើឱ្យយឺតទៅលើ iPhones ស៊េរីចាស់ៗនោះ ក្រុមហ៊ុន Apple គួរតែមានភាពស្មោះត្រង់ជាមួយនឹងអតិថិជនរបស់ខ្លួនដែលហៅខ្លួនឯងថាអ្នកគាំទ្ររបស់ Apple នោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here