ក្រុមហ៊ុន Total របស់បារាំងនឹងដកខ្លួនចេញពីគម្រោងឧស្ម័ន បើពុំមានការដកការដាក់ទណ្ឌកម្ម

0

ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨

ក្រុមហ៊ុន Total (TOTF.PA) នឹងដកខ្លួនចេញពីគម្រោងឧស្ម័នរាប់ពាន់លានដុល្លារនៅប្រទេសអ៊ីរ៉ង់ ប្រសិនបើ​ប្រទេសអ៊ីរ៉ង់មិនអាចទទួលបានការលើកលែងពីការដាក់ទណ្ឌកម្មពីអាមេរិក នេះយោងតាមប្រភព ក្រុមហ៊ុន​ថាមពលបារាំងអះអាងឱ្យដឹងនៅថ្ងៃពុធ។ ​ក្រុមហ៊ុននានាកំពុងចាប់ផ្តើមដោះស្រាយបញ្ហា​ដោយខ្លួន​ឯង​ខណៈ​​ពេលដែលអឺរ៉ុប និងរដ្ឋាភិបាលមួយចំនួនតស៊ូរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយ ប្រទេស​អ៊ីរ៉ង់ក្រោយពីសហរដ្ឋអាមេរិកដកខ្លួនពីកិច្ចព្រមព្រៀង និងនិយាយ​ថា​នឹងដាក់ទណ្ឌកម្មលើក្រុង​ Tehran ឡើងវិញ។

តាមរយៈការតាំងចិត្តរក្សាកិច្ចព្រមព្រៀង មេដឹកនាំអ៊ឺរ៉ុបចាំបាច់ត្រូវរកមធ្យោបាយធានាដល់​ក្រុមហ៊ុនថា ការវិនិយោគរបស់ពួកគេមិនរងឥទ្ធិពលពីការដាក់ទណ្ឌកម្មរបស់ទីក្រុង Washington ។ ក្រុមហ៊ុន Total ចុះហត្ថលេខាលើកិច្ចសន្យាមួយនៅឆ្នាំ ២០១៧ ដើម្បីអភិវឌ្ឍវាលស្រែទី ១១ នៅភាគខាង ត្បូងប្រទេសអ៊ីរ៉ង់ជាមួយនឹងការវិនិយោគលើកដំបូងចំនួនមួយពាន់លានដុល្លារ។ វាកិច្ចសន្យាមួយដែលក្រុង Tehran សរសើរម្តងហើយម្តងទៀតថា ជានិមិត្តរូបនៃភាពជោគជ័យរបស់កិច្ចព្រមព្រៀង។

ក្រុមហ៊ុន Total   ចេញសេចក្តីប្រកាសក្រោយពីក្រុមហ៊ុនធានារ៉ាប់រងអាល្លឺម៉ង់ Allianz (ALVG.DE) និងក្រុមហ៊ុនដឹកជញ្ជូន ប្រេងរបស់ប្រទេសដាណឺម៉ាក Maersk Tankers និយាយថា ពួកគេកំពុងតែកាត់បន្ថយអាជីវកម្មរបស់ពួកគេ ក្នុងប្រទេសអ៊ីរ៉ង់។ លោក Joe Kaeser នាយកប្រតិបត្តិក្រុមហ៊ុន Siemens (SIEGn.DE) របស់ប្រទេស អាឡឺម៉ង់ប្រាប់ទូរទស្សន៍ CNN ថា ក្រុមហ៊ុនរបស់លោកនឹងមិនអាចធ្វើជំនួញថ្មីជាមួយក្រុង Tehran បានទេ។ ប្រទេសអ៊ីរ៉ង់និយាយថា ពួកគេអាចចាប់ផ្តើមបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមម្តងទៀត ប្រសិនបើ ខ្លួនមិនអាចមើលឃើញផលប្រយោជន៍សេដ្ឋកិច្ចណាមួយពីកិច្ចព្រមព្រៀង>

LEAVE A REPLY

Please enter your comment!
Please enter your name here