សារតែមួយតួអក្សរអាចធ្វើការបំប្លែងនូវ Apple iPhone, iPad ឬ Mac

0

មានត្រឹមតែមួយតួអក្សរមួយប៉ុណ្ណោះអាចធ្វើការបំផ្លាញទៅលើទូរស័ព្ទ iPhone របស់អ្នក និងការរារាំងទៅលើកម្មវិធីផ្ញើសារ Messaging App នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS រួមទាំងកម្មវិធីដ៏ពេញនិយមជាច្រើនដូចជា WhatsApp, Facebook Messenger, Outlook សម្រាប់ iOS, and Gmail ។

តាមរយៈការរកឃើញដំបូងបំផុតនៅក្នុង Blog Mobile World របស់អ៊ីតាលីបង្ហាញថា នេះគឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរដែលមិនត្រឹមតែប៉ះពាល់ទៅលើទូរស័ព្ទ iPhones នោះទេ ប៉ុន្តែវាអាចប៉ះពាល់ទៅលើឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុន Apple រួមមាន iPads, Macs និង Watch OS ថែមទៀត។

ដូចគ្នាទៅនឹងមេរោគ  ‘text bomb’ bug កំហុសឆ្គងថ្មីនេះអាចត្រូវទាញយកដោយអ្នកណាក៏ដោយដោយគ្រាន់តែទាមទារអោយអ្នកប្រើប្រាស់ធ្វើការផ្ញើនូវតួអក្សរតែមួយប៉ុណ្ណោះចេញពី Telugu— ដែលជាភាសាឥណ្ឌានិយាយដោយមនុស្សច្រើនជាង ៧០ លាននាក់នៅលើពិភពលោក។

នៅពេលដែលអ្នកទទួលនូវសារសាមញ្ញមួយដែលមាននិមិត្តសញ្ញា ឬការវាយបញ្ចូលសញ្ញានេះនៅក្នុង Text Editor អាចធ្វើការបំផ្លាញទៅលើ iPhones, iPads, Macs, Apple Watches និង Apple TVs ។ សម្រាប់កម្មវិធី Apps នេះដែលទទួលបានសារមួយនេះអាចធ្វើការលុបចោលនូវតួអក្សរនេះតាមរយៈការលុបចោលនូវការសន្ទនាទាំងមូល។

តួអក្សរមួយនេះអាចធ្វើការបិទទៅលើដំណើរការនៃកម្មវិធីជាច្រើនដូចជា iMessage, Slack, Facebook Messenger, WhatsApp, Gmail និង Outlook សម្រាប់ iOS រួមទាំង Safari និង Messages សម្រាប់ macOS ផងដែរ។ សម្រាប់កម្មវិធី Telegram និង Skype មិនមានការឆ្លងមេរោគ text bomb bug នេះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា Aple ដឹងអំពីភាពរងគ្រោះនៃមេរោគ text bomb bug នេះកាលពី 3 ថ្ងៃមុននេះ ហើយក្រុមហ៊ុនក៏បញ្ចេញនូវ iOS 11.3 ផងដែរ។

ចាប់តាំងពីកម្មវិធី Apps ជាច្រើនឆ្លងមេរោគ text bomb bug នេះ ហេគឃ័រអាចប្រើប្រាស់ Bug នេះដើម្បីធ្វើការកំណត់ទៅលើគោលដៅអ្នកប្រើប្រាស់ Apple តាមរយៈអ៊ីម៉ែល ឬសារ Messaging ឬការបង្កើតនូវបញ្ហាដ៏ធំតាមរយៈមេរោគតួអក្សរនេះនៅលើបណ្តាញសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here