ប្រទេសអ៊ីស្រាអែលរារាំងទួរគីមិនឱ្យជួយដឹកជញ្ជូនជនរងរបួសប៉ាឡេស្ទីនពីតំបន់កាហ្សា

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨

រដ្ឋាភិបាលក្រុងអង់ការ៉ានិយាយថា ប្រទេសទួរគីប៉ុនប៉ងជួយជនភៀសខ្លួនប៉ាឡេស្ទីនដែលរងរបួសនៅតំបន់កាហ្សាមកព្យាបាលតែត្រូវរារាំងដោយអ៊ីស្រាអែល។ ឧបនាយករដ្ឋមន្ត្រីទួរគីលោក Recep Akdag និយាយថា ប្រទេសអ៊ីស្រាអែលកំពុងរារាំងទួរគីចេញពី “ជួយបងប្អូនខ្លួនដែលត្រូវគេជិះជាន់”។ យោងតាមទូរទស្សន៏ប៉ុស្តិលេខ១០អ៊ីស្រាអែលឱ្យដឹងថា ប្រទេសទួរគីស្នើឱ្យបញ្ជូនយន្តហោះទៅកាន់អាកាសយានដ្ឋានBen Gurion ក្រុង Tel Aviv ប៉ុន្តែសំណើរត្រូវច្រានចោលដោយសារបញ្ហានយោបាយ និងសន្តិសុខ។

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Yaakov Litzman ប្រាប់តាមទូរទស្សន៏ប៉ុស្តិលេខ១០ថា “យើងទទួលបានសំណើពីអាជ្ញាធរសុខាភិបាលអន្ដរជាតិដើម្បីអនុម័តមានការហោះហើរ ជម្លៀសអ្នករងរបួសពីតំបន់កាហ្សាមកព្យាបាលនៅប្រទេសទួរគី” ។ បន្ទាប់ពីការពិភាក្សាជាមួយភ្នាក់ងារសន្តិសុខ និងអ្នកជំនាញអ៊ីស្រាអែល យើងសំរេចចិត្តអនុញ្ញាតឱ្យមានការព្យាបាលនៅអ៊ីស្រាអែល ឬបញ្ជូនគ្រឿងឱសថទៅកាន់តំបន់កាហ្សា។ ប៉ុន្តែយើងមិនត្រូវអនុញ្ញាតឱ្យហោះហើរទៅទួរគីទេ។

ភាពតានតឹងរវាងប្រទេសទាំងពីរកើតមានចាប់តាំងពីប្រទេសទួរគីបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលពីទីក្រុងអង់ការ៉ា ហើយដក​ឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីក្រុងTel Aviv ដើម្បីឆ្លើយតបទៅនឹងការសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦០នាក់នៅមហាបាតុកម្មខែមីនានៅកាហ្សា។ មនុស្សជាង១០០នាក់ត្រូវសម្លាប់ក្នុងអំឡុងពេលការតវ៉ារយៈពេល៦សប្តាហ៍។

ព្រំដែន Rafah បើកឱ្យឆ្លងកាត់រយៈពេល៦ថ្ងៃនៅសប្តាហ៍នេះ ដើម្បីអនុញ្ញាតឱ្យជនប៉ាឡេស្ទីនរងរបួសនៅតំបន់កាហ្សាទទួលការព្យាបាលនៅប្រទេសអេហ្ស៊ីប។ សារព័ត៌មានប្រចាំថ្ងៃអេហ្ស៊ីបរាយការណ៏ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Ahmed Emad Eddine ត្រូវថ្នាក់ដឹកនាំនយោបាយផ្តល់អនុសាសន៏ ដើម្បីអនុញ្ញាតឱ្យជួយជនរងរបួសប៉ាឡេស្ទីនមកព្យាបាលនៅក្នុងមន្ទីរពេទ្យអេហ្ស៊ីប៕

LEAVE A REPLY

Please enter your comment!
Please enter your name here