ប្រទេសស៊ីរីផ្ញើរសំបុត្រទៅអង្គការសហប្រជាជាតិស្តីអំពីការវាយប្រហារតាមអាកាស​របស់សហរដ្ឋអាមេរិក​លើទឹកដីខ្លួន

0

ប្រភពព័ត៌មាន almasdarnews ចុះផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៨

រដ្ឋាភិបាលស៊ីរីផ្ញើលិខិតទៅអង្គការសហប្រជាជាតិរិះគន់ការវាយប្រហារតាមអាកាសថ្មីបំផុតរបស់សម្ព័ន្ធមិត្តអាមេរិកសម្លាប់ជនស៊ីវិល១០នាក់ក្នុងក្រុម Al-Hasakah។ ក្រសួងការបរទេសស៊ីរីផ្ញើលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្តិសុខ។ ការផ្ញើលិខិតនោះស្តីពីការវាយប្រហារខុសច្បាប់របស់សម្ព័ន្ធមិត្តអន្តរជាតិប្រឆាំងនឹងប្រជាជនស៊ីរីដែលមានសន្តិភាព និងប្រឆាំងនឹងអធិបតេយ្យភាព​សាមគ្គីភាពសន្តិសុខលើទឹកដីស៊ីរី​ នេះបើយោងតាមប្រភពពត៌មានពីក្រសួងការបរទេស។ ក្រសួងកា​របរទេសកត់ សម្គាល់ឃើញថាក្រុមចំរុះវាយប្រហារលើភូមិមួយចំនួនក្នុងខេត្ត Al-Hasakah និង Deir Ezzor​ ជាការឆ្លើយតបចំពោះការបដិសេធមិនចូលរួមជាមួយ​កងកម្លាំង​របស់ខ្លួនជាមួយក្រុម​ដែល​គាំទ្រដោយអាមេរិក។ ​សាធារណរដ្ឋអារ៉ាប់ ស៊ីរីអំពាវនាវម្តងទៀតឱ្យក្រុមប្រឹក្សាសន្តិសុខទទួលខុសត្រូវចំពោះកិច្ចការពារសន្តិភាព និងសន្តិសុខអន្ដរជាតិ។ ក្រុមប្រឹក្សាសន្តិសុខត្រូវ​ឆ្លើយតបភ្លាមៗចំពោះការ​សម្លាប់រង្គាលដែលខ្លួនកំពុងប្រព្រឹត្ត ព្រមទាំងត្រូវបញ្ឈប់វត្តមានមិនស្របច្បាប់ និងវត្តមាន​របស់អាមេរិក និងកងកម្លាំងបរទេសផ្សេងទៀតនៅលើទឹកដីប្រទេសស៊ីរីនេះបើយោងតាមប្រភព​ព័ត៌មានពីនាយកដ្ឋានការទូតស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here