ប៉ូលិសអ៊ីរ៉ាក់សម្លាប់អ្នកវាយប្រហារអត្តឃាតរដ្ឋអ៊ីស្លាមម្នាក់នៅភាគខាងលិចខេត្តអាន់បា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៨

បញ្ជាការប្រតិបត្តិបាននិយាយកាលពីថ្ងៃអង្គារនេះថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរដ្ឋអ៊ីស្លាមម្នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងទីក្រុងរ៉ាម៉ាឌីខេត្តអាន់បា។ ថ្លែងទៅកាន់សារព័ត៌មាន AlSumaria លោក Mahmoud al-Falahi មេបញ្ជាការនៃប្រតិបត្តិការខេត្តអាន់បាបាននិយាយថាប៉ូលិសខេត្តអាន់បាសម្លាប់អ្នកវាយប្រហារអត្តឃាតម្នាក់ដែលពាក់ខ្សែក្រវ៉ាត់គ្រាប់បែកអត្តឃាតស្ថិតនៅក្នុងតំបន់ al-Tash al-Oula ភាគខាងត្បូងទីក្រុងរ៉ាម៉ាឌី។ គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ កាលពីសប្តាហ៍មុនសមាជិករដ្ឋអ៊ីស្លាម៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលបានធ្វើឡើងដោយកងទ័ពអ៊ីរ៉ាក់ស្ថិតក្នុងនៅតំបន់ al-Ogeirsha ក្នុងទីក្រុងវាលខ្សាច់ Hit ភាគខាងលិចទីក្រុងរ៉ាម៉ាឌី។ កាលពីដើមខែឧសភានាយកដ្ឋានចារកម្មយោធាអ៊ីរ៉ាក់បានប្រកាសមានផែនការភេរវកម្មមួយប្រឆាំងនឹងកងទ័ពស្ថិតនៅក្នុងតំបន់វាលខ្សាច់នៃខេត្តអាន់បា។ នៅថ្ងៃដដែលនោះមេដឹកនាំយោធាម្នាក់ត្រូវបានគេដកស្រង់សម្តីដែលបាននិយាយថាយន្តហោះចម្បាំងអ៊ីរ៉ាក់បានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៧នាក់បន្ទាប់ពីការទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ពួកអ៊ីស្លាមស្ថិតនៅក្នុងតំបន់ Wadi Jaal ក្នុងទីក្រុង Hit ភាគខាងលិចខេត្តអាន់បា៕

LEAVE A REPLY

Please enter your comment!
Please enter your name here