ផែនការសន្តិភាពនៅយេម៉ែនមើលឃើញបទឈប់បាញ់គ្នាខណៈដែលក្រុម Houthis បោះបង់មីស៊ីល

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៨

ផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែនអំពាវនាវឱ្យក្រុម Houthi បោះបង់ចោល​មីស៊ីលផ្លោងដើម្បីបញ្ចប់យុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំង​ដោយមានកិច្ចព្រមព្រៀងជាមួយក្រុមចម្រុះដឹកនាំដោយសាអ៊ូឌីត និងកិច្ចព្រមព្រៀងអភិបាលកិច្ចបណ្តោះអាសន្ន​យោងតាមប្រភពព័ត៌មានពីឯកសារសេចក្តីព្រាង។ ផែនការដែលមិនទាន់បានផ្សព្វផ្សាយ​ជាសាធារណៈ​នឹងអាចកែប្រែគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលមានអាយុកាល៣ឆ្នាំនៅយេម៉ែន។​ការប៉ះទង្គិចគ្នានេះ​បោកបញ្ឆោតកម្លាំងអ៊ីរ៉ង់​ឲ្យប្រឆាំងនឹងកងកម្លាំងយេម៉ែនផ្សេងទៀតដែលដឹកនាំដោយក្រុមចម្រុះអាមេរិក និងអារ៉ាប់រួម។ កងកម្លាំងចម្រុះមានការភ័យខ្លាចថាពួក Houthis ជាផ្នែកមួយនៃការវាយដណ្តើមអំណាច​ក្នុងតំបន់​ដោយក្រុងតេរ៉ង់។ កិច្ចប្រឹងប្រែងមុនៗធ្វើឡើងដើម្បីបញ្ចប់ជម្លោះ​ដែលទទួលបរាជ័យ​ ហើយ​ជម្លោះ​ទាំងនោះសម្លាប់មនុស្សប្រមាណជា១០,០០០នាក់នេះបើយោងទៅតាមប្រភពព័ត៌មានពី អង្គការសហប្រជាជាតិ។ គេមិនច្បាស់ទេថាគម្រោងថ្មីនេះនឹងទទួលបានផលប្រយោជន៍អ្វីដែលល្អប្រសើរជាងមុនសម្រាប់អ្នកប្រយុទ្ធលើដី និងអ្នកគាំទ្រអន្តរជាតិ។ ភ្នាក់ងារ​ Reuters មើលឃើញឯកសារពង្រាងមួយ និងប្រភពព័ត៌មានចំនួន២បង្ហាញថាការចចានេះជាជំហានឆ្ពោះទៅរកការរៀបចំសន្តិសុខថ្មី ។ អាវុធធុនមធ្យមរួមទាំងមីស៊ីលផ្លោង​នឹងត្រូវប្រគល់​ដោយយោធាក្រៅរដ្ឋទៅតាមនីតិវិធី និងតាមការគ្រោងទុក។  ប្រភពផ្សេងទៀតនិយាយក្នុងនាមអនាមិកបញ្ជាក់ថាក្នុងនោះមានលើកឡើងពីពួក Houthis បាញ់មីស៊ីលផ្លោងក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសជិតខាង។ ឯកសារនេះ​ដកស្រង់ផែនការបង្កើតរដ្ឋាភិបាលអន្តរកាលក្នុងនោះមានសមាសភាពអ្នកនយោបាយ​គ្រប់គ្រាន់ ដែលមានចក្ខុវិស័យជាក់ស្តែងចំពោះក្រុម Houthis ដែលជាក្រុមគ្មានការចូលរួមក្នុងជួររដ្ឋាភិបាលនាពេលអនាគត។ គោលបំណងគឺភ្ជាប់ទំនាក់ទំនងសន្តិសុខ និងនយោបាយ​ដោយបញ្ចប់ការប្រយុទ្ធក្រោយមកឆ្ពោះទៅរកការដកកងកម្លាំង និងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។ ប្រភពចុងក្រោយមួយនិយាយថាគោលបំណងចុងក្រោយនេះអាចលំបាកបំផុត។ ផែនការសន្តិភាពព្រាងឡើងដោយលោក Martin Griffiths ដែលនឹងធ្វើបទបង្ហាញពីក្របខ័ណ្ឌកិច្ចចរចាក្នុងប្រទេសយេម៉ែននៅពាក់កណ្តាលខែមិថុនា។ លោក Anwar Gargash រដ្ឋមន្រ្តីក្រសួងការបរទេសរបស់សហភាពអារ៉ាប់អេហ្ស៊ីបបង្ហាញពីបំណងប្រាថ្នារបស់ Abu Dhabi ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក Griffith។ ក្នុងផ្នែកនយោបាយកិច្ចចរចារ​មាន​​​​ភាព​ចាំបាច់ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ។​ នៅទីបំផុតនឹងមានការផ្លាស់ប្តូរលំដាប់នយោបាយថ្មីនៅយេម៉ែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here