ផ្ទុះនៅបាដាដសម្លាប់មនុស្ស១៨នាក់

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៨

នៅថ្ងៃពុធមានហេតុការណ៍ផ្ទុះមួយកើតឡើងក្នុងសង្កាត់ Sadr City ក្រុងបាដាដ។ យ៉ាង​​ហោចណាស់មានមនុស្ស១៨នាក់ស្លាប់ និង៩០នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថាការផ្ទុះនេះគឺជាលទ្ធផលនៃការផ្ទុះឃ្លាំងគ្រាប់កាំភ្លើងមួយហើយកងកម្លាំងសន្តិសុខក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេតមួយ។ ប្រភពព័ត៌មានពីប៉ូលិសនិយាយថាគ្រាប់រំសេវត្រូវរក្សាទុកនៅក្នុងវិហារអ៊ីស្លាមមួយហើយការផ្ទុះកើតឡើងក្នុងអំឡុងពេលផ្ទេរចូលឡានដែលចតនៅក្បែរនោះ។ នៅពេលថ្មីៗនេះទូរទស្សន៍រដ្ឋដកស្រង់សម្តីអ្នកនាំពាក្យរបស់មន្រ្តីក្រសួងម្នាក់ដែលរៀបរាប់ អំពីការផ្ទុះនេះថាជាការឈ្លានពានអំពើរភេរវកម្មលើជនស៊ីវិល ហើយបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស។ អាជ្ញាធរមិនផ្តល់ការពន្យល់អំពីភាពខុសគ្នារវាង​សេចក្តីថ្លែង​ការណ៍ទាំង២​នោះទេ ហើយក៏មិនផ្តល់តួលេខអ្នករងគ្រោះទេ។ សង្កាត់ Sadr City Sadr City គឺជាទីតាំងរឹងមាំនៃបព្វជិតជាតិ Moqtada al-Sadr ដែលជាប្លុកអ្នកនយោបាយ​ឈ្នះការបោះឆ្នោត​សភា​នៅថ្ងៃទី១២ ខែឧសភា។ សភាបញ្ជាឱ្យមានការរាប់សន្លឹកឆ្នោតជាតិឡើងវិញនៅថ្ងៃពុធ។ នៅខែឧសភាក៏មានគ្រាប់បែកធ្វើដោយដៃចំនួន២គ្រឿងកំណត់គោលដៅលើទីបញ្ជាការនៃគណបក្សកុំម្មុយនិស្តអ៊ីរ៉ាក់ដែលជាតំបន់របស់លោក Sadr៕

LEAVE A REPLY

Please enter your comment!
Please enter your name here