ប្រទេសស៊ុយអែតចល័តទ័ពបម្រុងរបស់ខ្លួនទាំងអស់ជាលើកដំបួងក្នុងរយៈពេល៤០ឆ្នាំ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៨

នេះជាលើកដំបូងចាប់តាំងពីសង្រ្គាមត្រជាក់ដែលប្រទេសស៊ុយអែតប្រមូលកងកម្លាំងការពារមូលដ្ឋានចំនួន២២,០០០នាក់សម្រាប់ការធ្វើសមយុទ្ធ។ ការធ្វើសមយុទ្ធនេះត្រូវសន្មតថានឹងជួយបង្កើនសមត្ថភាពការពារ និងកិច្ចប្រតិបត្តិការរបស់ប្រទេស។ ប្រទេសស៊ុយអែតប្រមូលកងកម្លាំងទាំងអស់ចំនួន៤០មូលដ្ឋាន នៅក្នុងសមយុទ្ធដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីឆ្នាំ១៩៧៥​មកម្លេះ។ សមយុទ្ធនេះធ្វើឡើងចំពេលទិវាបុណ្យជាតិនៃប្រទេសស៊ុយអែតដែលប្រារព្ធនៅថ្ងៃទី៦ ខែមិថុនា។ អគ្គមេបញ្ជាការជាន់ខ្ពស់ស៊ុយអែតលោក Micael Byden និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បេសកកម្មរបស់យើងគឺដើម្បីពង្រឹងការការពារយោធា និងបង្កើនសមត្ថភាពប្រតិបត្តិការរបស់ប្រទេស”។ យើងធ្វើការសាកល្បងចល័តទ័ពប្រហែលជាចំនួនពាក់កណ្តាលរបស់អង្គភាពដែលយើងមិនបានអនុវត្តចាប់តាំងពីឆ្នាំ១៩៧៥។ ភារកិច្ចចម្បងរបស់ឆ្មាំមូលដ្ឋានគឺដើម្បីបំពេញតួនាទីជាយោធាបម្រុងដូចជាការយាមល្បាត និងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខណៈដែលកងទ័ពឈរជើងជួរមុខកំពុងតតាំងជាមួយសត្រូវ។ កងកម្លាំងមូលដ្ឋានត្រូវនៅតាមដងផ្លូវទូទាំងប្រទេសអំឡុងពេលថ្ងៃឈប់សម្រាកដើម្បីការពារទ្រព្យសំខាន់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here