កងកម្លាំងអាហ្វហ្គានីស្ថានសម្លាប់ពួកតាលីបង់១០នាក់ខណៈបទឈប់បាញ់​គ្នាត្រូវគេប្រកាស

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៨

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានសម្លាប់ពួកសកម្មប្រយុទ្ធតាលីបង់១០នាក់ ខណៈដែលមានបទ​ឈប់បាញ់គ្នាមួយប្រកាសដោយប្រធានាធិបតីចូលជាធរមាននេះបើយោងតាមមន្ត្រីម្នាក់និយាយនៅថ្ងៃសុក្រ ហើយកម្លាំងសន្តិសុខនិយាយថាពួកគេនឹងធ្វើការឆ្លើយតបប្រសិនបើមានការវាយប្រហារ។ មន្ត្រីនិយាយថា​មនុស្សចំនួន១០នាក់រួមទាំងជនជាតិប៉ាគីស្ថាន៥នាក់ត្រូវគេសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅខេត្ត Nangarhar ភាគខាងកើត ហើយមន្រ្តីបន្ថែមថាពួកគេបញ្ចប់ប្រតិបត្តិការបាញ់គ្នា ហើយឥឡូវនេះពួកគេនឹងធ្វើតាមផែនការបទឈប់បាញ់គ្នា។ មនុស្ស៤នាក់ត្រូវគេសម្លាប់ និង៥នាក់រងរបួសដោយក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាលើផ្ទះរបស់សមាជិកសភាម្នាក់នៅថ្ងៃសុក្រ។ សមាជិកសភាមិននៅផ្ទះនៅពេលកើតហេតុនោះទេ។ បទឈប់បាញ់គ្នាត្រូវអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអង្គការណាតូស្វាគមន៍ ប៉ុន្តែអ្នកវិភាគឯករាជ្យមួយចំនួន​សម្តែងការ​សង្ស័យដោយអ្នកការទូតម្នាក់ហៅបទឈប់បាញ់គ្នាថា “ស្នេហាតែម្ខាង” ខណៈ​ដែល​ពួកតាលីបង់ហាក់ដូចជាមិនឆ្លើយតបវិញទេ។ អ្នកការទូតមួយចំនួននិយាយថាវាបង្ករឲ្យមានការភ្ញាក់ផ្អើលមួយបង្ហាញថា​រដ្ឋាភិបាល​ចង់វាយប្រហារតាមអាកាសខ្លាំងក្លា ប៉ុន្តែការវាយប្រហារផ្សេងទៀត​ជាការវាយប្រហារ olive branch។​ ​មន្រ្តីសន្តិសុខនិយាយថា​ពួកគេនឹងផ្អាកប្រតិបត្ដិការប្រឆាំងក្រុមតាលីបង់​ស្របតាមបទឈប់បាញ់គ្នា ប៉ុន្តែពួកគេនឹងឆ្លើយតបវិញប្រសិនបើមានការវាយប្រហារ។ ប្រធានាធិបតី Ashraf Ghani ប្រកាសជាលើកដំបូងថា​ទទួលស្គាល់បទឈប់បាញ់​គ្នាដោយ​គ្មានលក្ខខណ្ឌជាមួយពួកតាលីបង់ស្របពេលជាមួយខែបួស Eid ដែលជាចុងបញ្ចប់នៃ​មូស្លីម ប៉ុន្តែបទឈប់បាញ់នេះមិនរាប់បញ្ចូលក្រុមសកម្មប្រយុទ្ធ​ដទៃទៀតដូច​ជារដ្ឋ​អ៊ីស្លាម​ទេ។ មន្ត្រីជាន់ខ្ពស់ម្នាក់ប្រាប់ប្រភពព័ត៌មាន Reuters ថាវាមិនមែនជាការទម្លាក់អាវុធនោះទេ។ បទឈប់បាញ់នេះធ្វើឡើងក្រោយពីមានការប្រជុំគ្នារបស់បព្វជិតអ៊ីស្លាមនៅសប្តាហ៍នេះដែលប្រកាសថានឹងប្រឆាំងជាមួយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត​ដែលអះអាងដោយក្រុមឧទ្ទាមអ៊ីស្លាមសម្លាប់មនុស្ស១៤នាក់នៅច្រកចូលស្ពានសន្តិភាពរបស់អ្នកបួសក្នុងក្រុងកាប៊ុល។ បព្វជិតស្នើឱ្យមានបទឈប់បាញ់គ្នា​​​ជាមួយ​ក្រុមតាលីបង់​ដែលកំពុងប្រយុទ្ធ។ ការស្នើនេះដើម្បីចេញច្បាប់ចំពោះរដ្ឋអ៊ីស្លាមយ៉ាងតឹងរឹង ហើយលោក Ghani យល់ព្រមជាមួយអនុសាសន៍នេះដោយនិយាយថាវានឹងមានរយៈពេលរហូតដល់ថ្ងៃទី២០ ខែមិថុនា។​ ឧត្តមសេនីយ៍អាមេរិក​នៅអាហ្វហ្គានីស្ថាន​និយាយនៅថ្ងៃសុក្រថាសហរដ្ឋអាមេរិកចង់បង្កើនប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅ Nangarhar អំឡុងពេលមានបទឈប់បាញ់គ្នា។ ឧត្តមសេនីយ៍ John Nicholson មេបញ្ជាការកងកម្លាំង​សហរដ្ឋអាមេរិក និងកងកម្លាំងអន្ដរជាតិនៅអាហ្វហ្គានីស្ថានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៊្រុយសែលថាប្រតិបត្តិការប្រឆាំងនឹងរដ្ឋអ៊ីស្លាមបន្តកាន់តែខ្លាំងថែមទៀត​ក្នុងអំឡុង​ពេលមានបទឈប់បាញ់គ្នាដោយកងកម្លាំងនឹងផ្តោតតែលើក្រុម ISIS៕

LEAVE A REPLY

Please enter your comment!
Please enter your name here