វាជាការលំបាកប្រសិនបើគ្មានប្រទេសរុស្ស៊ីចូលរួមដោះស្រាយវិបត្តិពិភពលោក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨

នាយករដ្ឋមន្ត្រីថ្មីប្រទេសអ៊ីតាលីលោក Giuseppe Conte អះអាងថាទីក្រុងម៉ូស្គូ មាន​សារៈសំខាន់ក្នុងការដោះស្រាយភាពជាប់គាំងវិបត្ដិអន្តរជាតិ។ លោកអំពាវ​នាវឱ្យ​បណ្តាប្រទេសលោកខាងលិចស្វែងរកការពិភាក្សាជាមួយប្រទេសរុស្ស៊ីជំនួសឱ្យការសម្ពាយអម្រែក។

លោក Conte ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថា​បើគ្មានការចូលរួមពីប្រទេសរុស្ស៊ីទេ វាពិតជាមានការលំបាកក្នុងការដោះស្រាយវិបត្តិយូរអង្វែងសម្រាប់ពិភពលោក។ លោកគាំ​ទ្រ​វិធីសាស្ត្រ​ទ្វេរដងរបស់ណាតូចំពោះទីក្រុងម៉ូស្គូដោយមានទាំង ស្មារតីការពារ និងការរក្សាកិច្ចសន្ទនា។

​ប្រទេសរុស្ស៊ីដើរតួយ៉ាងសំខាន់ក្នុងកិច្ចការពិភពលោក នាយករដ្ឋមន្ត្រី​អ៊ីតាលីអំពាវនាវចំពោះសមាជិកប្រទេសចូលរួមក្នុងកិច្ចចរចាឱ្យមានប្រសិទ្ធភាពបន្ថែមជាមួយក្រុងម៉ូស្គូ ដើម្បីជៀសវាងការយល់ច្រឡំ  និងបញ្ហាគ្រោះថ្នាក់កើនឡើង។លោក Conte ចូលកាន់តំណែងនៅថ្ងៃទី០១ ខែមិថុនា ជាអ្នកមាន​ទំនាក់ទំនង​ល្អជាមួយប្រទេសរុស្ស៊ី និងបោះបង់ចោលគោលនយោបាយដាក់ទណ្ឌកម្ម។

LEAVE A REPLY

Please enter your comment!
Please enter your name here