ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតវាយប្រហារមន្ទីរពេទ្យនៅយេម៉ែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨

មជ្ឈមណ្ឌលព្យាបាលជំងឺអាសន្នរោគទើបសាងសង់ថ្មីដំណើរការដោយក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) នៅក្នុងទីក្រុង Abs ត្រូវរងការវាយប្រហារដោយយន្តហោះក្រុមចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីតនៅនោះមានការវាយប្រហារតាមអាកាសមួយផ្សេងទៀតនៅឯបរិវេណអគារសប្បុរសធម៌ប្រទេសយេម៉ែន។

ក្រុមគ្រូពេទ្យ(MSF) និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះធ្វើឱ្យមជ្ឈមណ្ឌលនេះ “មិនអាចដំណើរការ” ដោយនៅកន្លែងកើតហេតុដំបូលអគារ និងជញ្ជាំងត្រូវបំផ្លាញទាំងស្រុងក្នុងការវាយប្រហារ។ សេចក្តីថ្លែងការណ៍និយាយថា ជាសំណាងល្អការទម្លាក់គ្រាប់បែកនៅក្នុងរដ្ឋHajjah មិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬរងរបួសពីព្រោះ “កន្លែងនេះមិនទាន់ទទួលអ្នកជំងឺអាសន្នរោគនៅឡើយទេ” ។

ក្រុមគ្រូពេទ្យសង្កត់ធ្ងន់ថាមជ្ឈមណ្ឌលព្យាបាលជំងឺអាសន្នរោគ (CTC) ត្រូវគេវាយប្រហារទោះបីជា “បង្ហាញសញ្ញាសម្គាល់នៅលើដំបូលបរិវេណ (CTC) ជាកន្លែងថែទាំសុខភាព”ក៏ដោយ។ យោងតាមក្រុមគ្រូពេទ្យ(MSF) ការសាងសង់មន្ទីរពេទ្យនេះក៏បានប្រកាសប្រាប់ឱ្យក្រុមចម្រុះដឹកនាំអារ៉ាប់ប៊ីសាអូឌីត ។

លោក Joao Martins ប្រធាន​បេសកកម្មគ្រូពេទ្យគ្មានព្រំដែននៅយេម៉ែននិយាយថា “មិនថាដោយចេតនា ឬការធ្វេសប្រហែសទេ វាពិតជាមិនអាចទទួលយកទេ”។  ក្រុមគ្រូពេទ្យ (MSF) ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរបស់ខ្លួននៅក្នុងទីក្រុង Abs រហូតត្រូវធានាបានសុវត្ថិភាពសម្រាប់បុគ្គលិកនិងអ្នកជំងឺ ។

លោក Martins បង្ហាញថា ការសាងសង់មជ្ឈមណ្ឌល (CTC)ដើម្បីជួយសង្រ្គោះជីវិតមនុស្ស” ខណៈដែលប្រទេសកំពុងត្រៀមខ្លួន​ផ្ទុះឡើងនូវជំងឺអាសន្នរោគមួយទៀត។ អង្គការសុខភាពពិភពលោកព្រមានកាលពីសបា្ដហ៍មុនថា ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះគឺមិនឆ្ងាយប៉ុន្មានទេដោយមានមនុស្សជាងមួយលាននាក់កំពុងប្រឈមនឹងគ្រោះថ្នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here