ប្រទេសអ៊ីរ៉ង់រៀបចំបើករោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨

ទីភ្នាក់ងារថាមពលបរមាណូ (AEOI) និយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់បើករោងចក្រនុយក្លេអ៊ែរឡើងវិញក្រោយពីបិទអស់រយៈពេល៩ឆ្នាំមកហើយ ខណៈដែលទីក្រុងតេអេរ៉ង់ត្រៀមលក្ខណៈដើម្បីបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកមិនទទួលបានជោគជ័យបន្ទាប់ពីសហរដ្ឋអាមេរិកចាកចេញពីកិច្ចព្រមព្រៀង។

ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់រីករាលដាលចាប់តាំងពីលោកប្រធានាធិបតីត្រាំ ឱ្យទីក្រុងវ៉ាស៊ីនតោនចាកចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដោយហៅវាថាជាកំហុសយ៉ាងធ្ងន់ធ្ងរ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសអ៊ីរ៉ង់ត្រូវបានរារាំងកម្មវិធីចម្រាញ់របស់ខ្លួនដើម្បីបន្ធូរបន្ថយនូវកង្វល់នានាដែលមិនអាចយកទៅដាក់បញ្ចូលក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងរួចផុតពីការដាក់ទណ្ឌកម្ម។

ប្រទេសហត្ថលេខីអឺរ៉ុបកំពុងព្យាយាមរក្សាទុកកិច្ចព្រមព្រៀងនេះដែលពួកគេគិតថាជាការចាំបាច់ដើម្បីការពារអាវុធនុយក្លេអ៊ែរពីប្រទេសអ៊ីរ៉ង់។ ទោះយ៉ាងណា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei បញ្ជាឱ្យ (AEOI) ក្នុងខែនេះចាប់ផ្តើមត្រៀមលក្ខណៈចម្រាញ់ក្នុងករណីសហភាពអឺរ៉ុបបរាជ័យក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន។

ទីភ្នាក់ងារ (AEOI) និយាយកាលពីថ្ងៃពុធថា ការឆ្លើយតបទៅនឹងបញ្ជារបស់លោក Khamenei និងការបោះបង់កិច្ចព្រមព្រៀងរបស់លោក​ត្រាំ នោះរោងចក្រមូយបើកសង្វាក់ផលិតកម្ម (UF6) ដែលជាវត្ថុធាតុដើមសម្រាប់ឱ្យម៉ាស៊ីនបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញហើយធុងរ៉ែពណ៌លឿងមួយសម្រាប់ផ្ទេរសារធាតុនៅទីនោះ។

សារធាតុអ៊ុយរ៉ាញ៉ូមត្រូវគេស្គាល់ថាជារ៉ែលឿងត្រូវបម្លែងទៅជាឧស្ម័នដែលគេហៅថា (UF6) មុនពេលចម្រាញ់។ យោងតាមសេចក្តីថ្លែងការណ៍របស់ (AEOI) បានឱ្យដឹងថា (UF6) មិនដំណើរការតាំងពីឆ្នាំ២០០៩ ដោយសារតែខ្វះសារធាតុរ៉ែពណ៌លឿងគឺជាផ្នែកមួយនៃដំណើរការរោងចក្រផ្លាស់ប្តូរអ៊ុយរ៉ាញ៉ូម ។

LEAVE A REPLY

Please enter your comment!
Please enter your name here