ប្រទេសស៊ូដង់ខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្រុង Khartoum

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨

ប្រធានាធិបតីប្រទេសស៊ូដង់ខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយពួកឧទ្ទាមនៅថ្ងៃពុធរួមជាមួយបទឈប់បាញ់ដែលនឹងចាប់ផ្តើមក្នុងរយៈពេល៧២ម៉ោង ប៉ុន្តែរដ្ឋមន្ត្រីការបរទេសប្រទេសស៊ូដង់និយាយថាពួកឧទ្ទាមច្រានចោលផ្នែកផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងធ្វើឡើងក្នុងទីក្រុង Khartoum គោលបំណងបញ្ចប់សង្រ្គាមដែលមានមនុស្សរាប់ពាន់នាក់ស្លាប់។ កិច្ចព្រមព្រៀងសន្តិភាពពីមុនមកត្រូវគេបោះបង់ចោល។ រដ្ឋមន្ត្រីការបរទេសស៊ូដង់លោក Al-Dirdiri Mohamed Ahmed ប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា ភាគីទាំងអស់នឹងបន្តធ្វើកិច្ចចរចានៅទីក្រុង Khartoum ដើម្បីពិភាក្សាអំពីការអនុវត្តបទឈប់បាញ់គ្នា និងបញ្ហាការបែងចែកអំណាច។

លោក Ahmed  មានប្រសាសន៍ថា កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះនឹងឈានដល់ដំណោះស្រាយចុងក្រោយហើយនឹងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌  មានការដោះលែងអ្នកទោស និងការបង្កើតរដ្ឋាភិបាលអន្តរនៅរយៈពេលបួនខែក្រោយទៀត។

វាកើតឡើងក្រោយរយៈពេលពីរថ្ងៃនៃកិច្ចពិភាក្សារវាងប្រធានាធិបតី Salva Kiir និងមេដឹកនាំក្រុមឧទ្ទាមលោក Riek Machar ដែលជាអតីតអនុប្រធានាធិបតី។ សង្រ្គាមស៊ីវិលរបស់ប្រទេសនេះ ចាប់ផ្តើមក្នុងឆ្នាំ ២០១៣ ដែលវាមានរយៈពេលតិចជាងពីរឆ្នាំក្រោយពីប្រទេសស៊ូដង់ខាងត្បូងទទួលបានឯករាជ្យពីប្រទេសស៊ូដង់។
សង្រ្គាមបានបណ្តេញប្រជាពលរដ្ឋស៊ូដង់ខាងត្បូងចំនួន១២លាននាក់ ចេញពីប្រទេសស៊ូដង់ខាងត្បូង ដែលធ្វើឱ្យមានការខូចខាតដល់វិស័យកសិកម្មរបស់ប្រទេសនេះ។

លោក Machar ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីពិធីចុះហត្ថលេខាថា កិច្ចព្រមព្រៀងនេះផ្តោតលើបទឈប់បាញ់ នឹងបញ្ចប់សង្គ្រាក្នុងប្រទេសស៊ូដង់ខាងត្បូង និងបើកទំព័រស្ថានភាពថ្មីមួយ។ លោកបន្តថា វានឹងក្លាយជាការសាងសង់ទំនុកចិត្តជាមួយប្រទេសជិតខាងនៅភាគខាងជើងនៃប្រទេសស៊ូដង់ខាងត្បូង។

LEAVE A REPLY

Please enter your comment!
Please enter your name here