មនុស្ស៣នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅភាគខាងជើងរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨

ប្រភពសន្តិសុខនិយាយកាលពីថ្ងៃពុធនេះថា មនុស្ស៣នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកមួយនៅភាគខាងជើងរដ្ឋធានីបាដាដ។ ថ្លែងប្រាប់គេហទំព័រ Almaalomah ថាមនុស្ស៣នាក់រងរបួស ខណៈគ្រាប់បែកមួយគ្រាប់ផ្ទុះឡើងនៅឯផ្លូវ Adan ក្នុងតំបន់ Kadhimiya ក្នុងរដ្ឋធានីបាដាដ។ យោងតាមប្រភពគ្រាប់បែកនេះត្រូវគេដាក់នៅក្នុងរថយន្តមួយគ្រឿង។ អ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។

របាយការណ៍របស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់ (UNAMI) និយាយថាប្រជាជនអ៊ីរ៉ាក់៩៤នាក់ត្រូវសម្លាប់ និង១៦៣នាក់ទៀតរងរបួសដោយសារអំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងខែឧសភានេះ។ របាយការណ៍របស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់បានរាយការណ៌ឲ្យដឹងកាលពីខែធ្នូនេះថាជនស៊ីវិលចំនួន ៣,២៩៨នាក់ត្រូវស្លាប់ និង៤,៧៨១នាក់ទៀតរងរបួសនៅក្នុងឆ្នាំ២០១៧។

ពួកក្រុមរដ្ឋអ៊ីស្លាមយូរៗម្តងធ្វើការវាយប្រហារប្រឆាំងនឹងកងទ័ពនៅទូទាំងប្រទេសអ៊ីរ៉ាក់។ របាយការណ៍សន្តិសុខប្រាប់ឲ្យដឹងថាក្រុមសកម្មប្រយុទ្ធនៅតែបន្តគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះនៅឡើយ។

គួររំលឹកថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងទ័ព និងក្រុមចម្រុះចាប់ផ្តើមវាយប្រហារកាលពីខែតុលាឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលប្រកាសរដ្ឋអ៊ីស្លាមពីរដ្ឋធានី Mosul កាលពីខែមិថុនាឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here