ប្រទេសរុស្ស៊ីប្តេជ្ញាដោះស្រាយបញ្ហានៅភាគខាងត្បូងតំបន់គ្មានជម្លោះក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Tass ចេញផ្សាយថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៨

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីប្តេជ្ញាចំពោះកិច្ចព្រមព្រៀងនានានៅភាគខាងត្បូងតំបន់គ្មានជម្លោះក្នុងប្រទេសស៊ីរី។

អ្នកការទូតនេះនិយាយថា ប្រទេសរុស្ស៊ីមិនបានដកចេញនូវអនុស្សរណៈដែលព្រមព្រៀងរួមគ្នាជាមួយសហរដ្ឋអាមេរិក និងប្រទេសជ៉ូដេន នៅថ្ងៃទី០៧  ខែកក្កដា ឆ្នាំ២០១៧  និងនៅខែវិច្ឆិកា ក្នុងតំបន់គ្មានជម្លោះនៅភាគនិរតីនៃប្រទេសស៊ីរីនោះទេ ។

លោកស្រី Zakharova មានប្រសាសន៍ថា លោកស្រីបញ្ជាក់ពីតម្រូវការដើម្បីបំពេញតាមបទប្បញ្ញត្តិទាំងនេះរួមទាំងការប្រយុទ្ធប្រឆាំងនឹងភេរវករ Al Nusra ក្រុមរដ្ឋអ៊ីស្លាម (ក្រុមភេរវកម្មដែលគេដាក់ឱ្យនៅក្រៅច្បាប់ក្នុងប្រទេសរុស្ស៊ី)។

លោកស្រីបន្តថា​​ វាជាពេលវេលាដ៏ពិសេសដែលដៃគូរបស់សហរដ្ឋអាមេរិកធ្វើអ្វីដែលកងកម្លាំងស៊ីរីកំពុងធ្វើនាពេលបច្ចុប្បន្ននេះដោយមានការគាំទ្រពីកងកម្លាំងអាកាសរុស្ស៊ី។ យោងតាមប្រភពព័ត៌មានថា សម្រេចចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិកស្តីពីការផ្តល់មូលនិធិបន្ថែមរបស់អង្គការ White Helmets បង្កើតការសង្ស័យថាតើក្រុងវ៉ាស៊ីនតោនចង់ធ្វើយ៉ាងដូចម្តេចដើម្បីលុបបំបាត់អំពើភេរវកម្ម និងដើម្បីសម្រេចនូវដំណោះស្រាយ និងស្ថេរភាពក្នុងប្រទេសស៊ីរី។

នៅថ្ងៃទី០៤​  ខែឧសភា  សហរដ្ឋអាមេរិក (ជាអ្នកគាំទ្រអង្គការ White Helmets ចាប់តាំងពីឆ្នាំ២០១៣) ប្រកាសអំពីការផ្អាកការផ្តល់មូលនិធិដល់ពួកគេ ប៉ុន្តែនៅថ្ងៃទី១៤  ខែមិថុនាអាជ្ញាធរក្រុងវ៉ាស៊ីនតោនអនុញ្ញាតឱ្យផ្តល់ប្រាក់ចំនួន៦.៦លានដុល្លារដល់អង្គភាពនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here