ឧទ្ធម្ភាចក្ររុស្ស៊ី Ka-52 ចាកចេញពីប្រទេសស៊ីរីត្រឡប់មករុស្ស៊ីវិញ

0

ប្រភពព័ត៌មានពី Tass ចេញផ្សាយថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៨

ក្រសួងដឹកជញ្ជូនរុស្ស៊ីរាយការណ៍នៅពីថ្ងៃព្រហស្បតិ៍ថា យន្តហោះដឹកជញ្ជូនរុស្ស៊ីមួយគ្រឿង Ka-52 Aligator ទៅកាន់មូលដ្ឋានយោធារបស់រុស្ស៊ី។ ប្រតិបត្តិការដឹកជញ្ចូននេះធ្វើឡើងក្រោយពីបំពេញបេសកកម្មក្នុងប្រទេសស៊ីរីត្រូវបញ្ចប់ នេះយោងតាមប្រភពសេចក្តីរាយការណ៍នៅថ្ងៃព្រហស្បតិ៍របស់ក្រសួងការពារជាតិរុស្ស៊ី។

មន្រ្តីនៅក្រសួងនិយាយថា  នៅថ្ងៃពុធ គេរៀបចំដឹកជញ្ចូនឧទ្ធម្ភាគចក្រនេះ ក្នុងយន្ដហោះដឹកជញ្ជូនយោធា Ilyushin Il-76 នៅអាកាសយាន្តដ្ឋាន Hmeymim។ មកដល់ពេលនេះអាកាសយានិក និងឧទ្ធម្ភាគចក្រវិលត្រឡប់ទៅកាន់មូលដ្ឋានពួកគេវិញក្នុងប្រទេសរុស្ស៊ី។

យោងតាមប្រភពពីក្រសួងឱ្យដឹងថា នាវិកទាំងនោះបន្តចាកចេញពីប្រទេសស៊ីរ៉ីទៅប្រទេសរុស្ស៊ីវិញ។ យន្តហោះចំនួន១៥គ្រឿង បុគ្គលិកថែទាំយន្តហោះ និងអ្នកគ្រូពេទ្យត្រឡប់ទៅដល់ប្រទេសរុស្ស៊ីវិញរួចរាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here