ខ្មាំងកាំភ្លើងបាញ់សម្លាប់មនុស្សចំនួន៥នាក់ ក្នុងការវាយប្រហារលើសារព័ត៌មានមួយក្នុងរដ្ឋMaryland

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨

មនុស្សចំនួន៥នាក់ ត្រូវបាញ់សម្លាប់ និងរងរបួសជាច្រើននាក់ដោយខ្មាន់កាំភ្លើងចាញ់ក្នុងការិយាល័យសារព័ត៌មានស្នាក់ការនៅរដ្ឋធានី Annapolis នៃរដ្ឋ Maryland ។ ប៉ូលីសនិយាយថាខ្មាន់កាំភ្លើងហាក់ដូចជាមានចេតនាវាយប្រហារគោលដៅ។

លោកស្រី Steven Schuh នាយកប្រតិបត្តិ Anne Arundel County ប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា “មានមនុស្សជាច្រើនស្លាប់”។ “អ្នកបាញ់ប្រហារនេះត្រូវឃុំឃាំងហើយត្រូវសួរចម្លើយ” ។

ប្រធានប៉ូលិសលោក Bill Krampf និយាយថា: «យើងមានអ្នកស្លាប់ហើយរបួសធ្ងន់»។ មានមនុស្ស៥នាក់ស្លាប់ ហើយ៣នាក់ទៀតរងរបួស។

លោក Krampf និយាយនៅឯសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការបាញ់ប្រហារនេះគឺជា “ការវាយប្រហារគោលដៅ” ហើយចេតនារបស់ជនសង្ស័យគឺបង្កឱ្យមានគ្រោះថ្នាក់។ គាត់និយាយថាការគំរាមកំហែងដែលបង្ហាញពី “អំពើហឹង្សា” ទាក់ទងទៅខាងកាសែតនៅព្រឹកនេះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយគោលដៅវាយប្រហារសំដៅខាងសារព័ត៌មានជាជាងបុគ្គលិកផ្ទាល់។

 

LEAVE A REPLY

Please enter your comment!
Please enter your name here