យន្តហោះរុស្សីជាង២០គ្រឿង និងបុគ្គលិកជាង១.០០០នាក់ចាកចេញពីប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ

0

ប្រភពព័ត៌មានពី Tass ចេញផ្សាយថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៨

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះយន្តហោះជាង២០គ្រឿង និងបុគ្គលិកចំនួន១.០០០នាក់ ចាកចេញពីប្រទេសស៊ីរី  នេះបើយោងតាមលោកប្រធានាធិបតី វ្ល៉ាឌីមៀរពូទីន ប្រាប់អតីតនិស្សិតនៃសាលាយោធានៅឯពិធីទទួលសញ្ញាប័ត្រមួយនៅថ្ងៃព្រហស្បតិ៍។

លោកពូទីននិយាយថា ការចាកចេញនេះបន្តរហូតក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមានយន្តហោះចំនួន១៣គ្រឿង ឧទ្ធម្ភាគចក្រចំនួន១៤គ្រឿង  និងបុគ្គលិកចំនួន១.១៤០នាក់ ដោយអ្នកទាំងនោះសុទ្ធតែមានបទពិសោធន៍ប្រយុទ្ធ។

មេដឹកនាំរុស្ស៊ីកត់សម្គាល់ឃើញថា ការដកកងកម្លាំងរុស្ស៊ីចេញពីប្រទេសស៊ីរីចាប់ផ្តើមនៅពេលដែលគាត់ទៅដល់មូលដ្ឋានទ័ពអាកាសរុស្ស៊ី Hmeimim ក្នុងខែធ្នូ ឆ្នាំ២០១៧  ។ លោកពូទីនមានប្រសាសន៍ថា ពួកគេសុទ្ធតែមានបទពិសោធន៍សមត្ថភាពប្រយុទ្ធ ដែលទទួលការហ្វឹកហ្វឺនប្រយុទ្ធនៅប្រទេសរុស្ស៊ីដើម្បីអនុវត្តភារកិច្ចដ៏លំបាកបំផុត និងល្អឥតខ្ចោះក្នុងអំឡុងការត្រួតពិនិត្យ យុទ្ធសាស្រ្ត និងវិធីសាស្រ្តប្រើប្រាស់ឧបករណ៍ជំនាន់ថ្មីតែមួយគត់ដែលកងកម្លាំងទាំងនោះធ្វើបាន។

លោកពូទីនជឿជាក់ថា បទពិសោធន៏នៃប្រតិបត្តិការក្នុងប្រទេសស៊ីរីត្រូវតែយកមកប្រើប្រាស់ឲ្យបានពេញលេញក្នុងការបណ្តុះបណ្តាលបុគ្គលិកយោធារុស្ស៊ី។ លោកពូទីនមានប្រសាសន៍ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាលាយោធានៅថ្ងៃព្រហស្បតិ៍ថា  កងទ័ពរុស្ស៊ីបង្ហាញយ៉ាងច្បាស់នូវសក្តានុពលនៃភាពរីកចម្រើនរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងការសម្របសម្រួលកាន់តែប្រសើរឡើងក្នុងចំណោមអង្គភាពយោធានៅក្នុងការតស៊ូជាមួយក្រុមភេរវជនក្នុងប្រទេសស៊ីរី ។ ទាហានទាំងអស់នៅទីនេះត្រូវតែប្រើបទពិសោធន៍នៃប្រតិបត្តិការនោះទៅក្នុងការហ្វឹកហាត់ប្រយុទ្ធ។

LEAVE A REPLY

Please enter your comment!
Please enter your name here