ទាហានអ៊ីរ៉ាក់ស្លាប់ និងរបួស៤នាក់ក្នុងហេតុការវាយប្រហាររបស់រដ្ឋអ៊ីស្លាមនៅភាគខាងជើងខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨

ប្រភពព័ត៌មានក្នុងស្រុកនិយាយកាលពីថ្ងៃសុក្រថា ទាហានអ៊ីរ៉ាក់ត្រូវសម្លាប់ និងរងរបួស៤នាក់ក្នុងហេតុការវាយប្រហាររបស់សមាជិករដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងជើងខេត្ត Diyala។ ថ្លែងប្រាប់គេហទំព័រ Alghad Press លោក Mohamed Daifan ប្រធានក្រុមប្រឹក្សាក្រុង Udhaim និយាយថា ទាហានម្នាក់ត្រូវសម្លាប់ ខណៈ៣នាក់ផ្សេងទៀតរងរបួសដោយការវាយប្រហាររបស់រដ្ឋអ៊ីស្លាមលើប៉ុស្តិ៍ត្រួតពិនិត្យមួយស្ថិតនៅក្នុងភូមិShudaif ជាយក្រុងUdhaim ភាគខាងជើងខេត្ត Diyala។

គួររំលឹកថាកាលពីថ្ងៃព្រហស្បតិ៍កន្លងមកជនស៊ីវិល៥នាក់ក្នុងនោះមានស្ត្រី២នាក់រងរបួសនៅក្នុងការវាយប្រហារមួយដែលធ្វើឡើងដោយរដ្ឋអ៊ីស្លាមប្រឆាំងនឹងព្រំដែនរវាងខេត្តDiyala និងខេត្តSalahuddin។ យូរៗម្តងរដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដើម្បីប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងអស្ថេរភាពនៅក្នុងប្រទេសនេះ។

របាយការណ៍មួយរបស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់ (UNAMI) និយាយថាប្រជាជនអ៊ីរ៉ាក់៩៤នាក់ត្រូវសម្លាប់ និង១៦៣នាក់ទៀតរងរបួសដោយសារអំពើហិង្សា និងជម្លោះប្រដាប់អាវុធកាលពីខែឧសភាកន្លងមក។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងក្រុមចម្រុះចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរដ្ឋធានី Mosul កាលពីខែមិថុនាឆ្នាំ២០១៤។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi ប្រកាសកាលពីខែធ្នូកន្លងមកថា ការគ្រប់គ្រងដែនដីទាំងអស់ដែលស្ថិតក្រោមរបស់រដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤។ ប៉ុន្តែក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចធ្លាប់ធ្វើកាលមុនឆ្នាំ២០១៤កន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here