យានអវកាស Progress-MS-09 ត្រូវបាញ់ទៅកាន់ស្ថានីយអវកាសអន្ដរជាតិ (ISS)

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨

មជ្ឈមណ្ឌលយានអវកាសរុស្ស៊ីរាយការណ៍នៅថ្ងៃអង្គារថា យានអវកាស Progress-MS-09 ត្រូវបាញ់ចេញពីដំណាក់កាលទី០៣ ដោយកាំជ្រួច Soyuz 2.1a ហើយចាប់ផ្តើមហោះហើរដោយខ្លួនឯងទៅកាន់ស្ថានីយអវកាសអន្ដរជាតិ (ISS)។

យោងតាមប្រភពមជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្មបញ្ចាក់ឱ្យដឹងថាយានអវកាសនេះបាញ់ចេញនៅដំណាក់កាលទី០៣ដោយកាំជ្រួច Soyuz នៅម៉ោង០១និង០៤នាទី ពេល​វេលានៅក្នុងទីក្រុងម៉ូស្គូ។ គេរាយការណ៍ថាយានអវកាស Soyuz 2.1a ជាមួយអវកាសយានអវកាសជឿនលឿន Progress-MS-09 ត្រូវគេដាក់ឱ្យដំណើរការតាមតារាវីថីទៅជាមួយស្ថានីយអវកាសអន្ដរជាតិ (ISS) ពីស្ថានីយអវកាស Baikonur Cosmodrome ។

នេះគឺជាការប៉ុនប៉ងលើកដំបូងរបស់យានអវកាសដើម្បីធ្វើការតាមតារាវិថីដែលមានល្បឿនលឿនជាមួយ (ISS) ។ យានអវកាស Progress-MS-09 ត្រូវគេរំពឹងថានឹងចតនៅស្ថានីយ (ISS) នៅថ្ងៃទី១០ ខែកក្កដាវេលាម៉ោង ០៤និង៣៩នាទីម៉ោងក្នុងទីក្រុងម៉ូស្គូ។

យានអវកាសនេះនឹងបញ្ជូនទំនិញផ្សេងៗប្រមាណ២,៥តោនទៅស្ថានីយ ជាពិសេសមានប្រេងឥន្ធនៈ ឧបករណ៍វិទ្យាសាស្រ្ត ផលិតផលថ្នាំពេទ្យ និងទំនិញផ្សេងៗទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here