ប្រទេសចិនជម្រុញឱ្យក្រុមហ៊ុនក្នុងស្រុកបង្កើនការនាំចូលផលិតផលមិនមែនជារបស់សហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨

ក្រុងប៉េកាំងអំពាវនាវឱ្យក្រុមហ៊ុនចិនក្នុងស្រុកនាំចូលផលិតផលជំនួសពីប្រទេសផ្សេងទៀតក្នុងការឆ្លើយតបទៅនឹងពន្ធលើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ យោងតាមក្រសួងពាណិជ្ជកម្មប្រទេសចិនចាត់ទុកថា ការជំនួសផលិតផលនាំចូល និងផលប៉ះពាល់ជាទូទៅលើពាណិជ្ជកម្មការវិនិយោគទុន ខណៈពេលដែលការបង្កើតឡើងបញ្ជីទំនិញរបស់សហរដ្ឋអាមេរិកវាយបកពីការនាំចូល។

ក្រសួងលើកឡើងថាវិធានការនេះគឺសំដៅកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ “យើងសូមលើកទឹកចិត្តក្រុមហ៊ុននានាឱ្យបង្កើនប្រសិទ្ធភាពនាំចូល សណ្តែកសៀង ផលិតផលកសិកម្ម ក៏ដូចជាគ្រឿងសមុទ្រ និងរថយន្តពីប្រទេសនិងតំបន់ផ្សេងៗទៀត” ។

ជាការកត់សម្គាល់ផងដែរថាប្រាក់ចំណេញពីពន្ធនាំចូលនឹងត្រូវប្រើដើម្បីកាត់បន្ថយការខាតបង់ដល់សហគ្រាសចិន និងបុគ្គលិករបស់ពួកគេ។ កាលពីថ្ងៃសុក្រទីក្រុងប៉េកាំងឆ្លើយតបជាមួយវិធានការប្រឆាំងនឹងការនាំចូលផលិតផលសហរដ្ឋអាមេរិកជាច្រើន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកំណត់ពន្ធគយពាណិជ្ជកម្ម ២៥ភាគរយលើទំនិញដែលមានតម្លៃ ៣៤ពាន់លានដុល្លាររបស់ចិន។

ពន្ធសហរដ្ឋអាមេរិកគឺជាដំណាក់កាលដំបូងដែលគំរាមកំហែងដោយរដ្ឋបាលលោកត្រាំលើទំនិញតម្លៃសរុបចំនួន៤៥០ពាន់លានដុល្លាររបស់ចិន។ ប្រធានាធិបតីសហរដ្ឋអាមេរិកប្រាប់អ្នកយកព័ត៌មានថា ពន្ធលើការបន្ថែមចំនួន១៦ពាន់លានដុល្លារនៃទំនិញរបស់ចិននឹងត្រូវមានប្រសិទ្ធិភាពក្នុងរយៈពេល២សប្តាហ៍ទៀត។ លោកបន្ថែមថាសហរដ្ឋអាមេរិកត្រៀមលក្ខណៈជាស្រេចដើម្បីកំណត់បន្ថែមទឹកប្រាក់២០០ពាន់លានដុល្លារ ហើយក្រោយមក៣០០ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ការសងសឹកទៅប្រទេសចិនវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here