ប្រទេសអង់គ្លេសនឹងបន្ថែមទ័ពទ្វេដងក្នុងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីមានសំណើពីសហរដ្ឋអាមេរិក

0
FILE PHOTO: A British soldier looks through the scope of a machine gun to observe an area as he waits for the arrival of Britain's Foreign Secretary Boris Johnson during his visits at Camp Qargha in Kabul, Afghanistan November 26, 2016. REUTERS/Mohammad Ismail

ប្រភពព័ត៌មាន Reuters ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨

រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងបង្កើនកងទ័ពទ្វេដងក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានសំណើពីលោកប្រធានាធិបតីអាមេរិកត្រាំ ដើម្បីជួយដោះ​​​ស្រាយស្ថានភាពសន្តិសុខនៅទីនោះ។ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ប្រកាសថា រដ្ឋាភិបាលនឹងបញ្ជូនកងទ័ពបន្ថែមចំនួន៤៤០នាក់​ ដែលសរុបចំនួន១.១០០នាក់​ដើម្បីជួយដល់កងកម្លាំងអាហ្វហ្គានីស្ថាន​ប្រយុទ្ធនឹងក្រុម​តាលីបង់​ និងពួកឧទ្ទាមរដ្ឋអ៊ីស្លាម។

កងទ័ពបន្ថែមនឹងចូលរួមបេសកកម្មដឹកនាំដោយអង្គការណាតូ។ ក្រុមនោះជួយគាំទ្រ បណ្តុះបណ្តាល និងជួយដល់កងកម្លាំងអាហ្វហ្គានីស្ថាន។ ពួកគេមានមូលដ្ឋាននៅទីក្រុងកាប៊ុល ហើយនឹងមិនមានតួនាទីប្រយុទ្ធឡើយ។ កងទ័ពអង់គ្លេសបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធក្នុងឆ្នាំ២០១៤រួចមកហើយ។

ការប្រកាសនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅប្រទេសបែលហ្ស៊ិកដែលអាចបង្វែរការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកលោកត្រាំថាសម្ព័ន្ធមិត្តចំណាយប្រាក់ច្រើនដើម្បីការពារខ្លួន។ លោកត្រាំធ្លាប់​​ប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ទៅ​ប្រទេសអាហ្វហ្គានី​ស្ថាននៅឆ្នាំមុន ហើយស្នើសុំឱ្យប្រទេសអង់គ្លេស​ និងប្រទេស​សម្ព័ន្ធមិត្ត​ណាតូផ្សេង​ទៀតបញ្ជូនទ័ពទៅកាន់ប្រទេសនេះ។

ការបង្កើនកម្លាំងទ័ពអង់គ្លេសបាននាំមុខការបោះឆ្នោតសភានៅអាហ្វហ្គានីស្ថាននៅខែតុលាហើយត្រូវគេចាត់ទុកថាជាការធ្វើតេស្តដ៏សំខាន់មួយសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមួយដែលមានសង្រ្គាមអស់រយៈពេល០៤​ទសវត្សមកហើយ។ ​កងទ័ពបន្ថែមរបស់អង់គ្លេស​ មានប្រភពចេញពីក្រុមសន្តិសុខវេល (Welsh Guards) ដោយកម្លាំងទ័ពពាក់កណ្តាល​នឹងទៅដល់ក្នុងខែសីហា និងកម្លាំងដែលនៅសល់នឹងទៅដល់នៅខែកុម្ភៈឆ្នាំក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here