មេបញ្ជាការក្រុម IS ត្រូវសម្លាប់នៅក្នុងខេត្តឌីយ៉ាឡាប្រទេសអុីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨

ស្នងការប៉ូលិសមួយរូបនិយាយថា ប៉ូលិសអ៊ីរ៉ាក់សម្លាប់មេបញ្ជាការអ៊ីស្លាមម្នាក់កាលពីថ្ងៃអង្គារនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅក្នុងខេត្តឌីយ៉ាឡា។ មេប៉ូលិសសហព័ន្ធលោក Raed Shaker Jawdat ប្រាប់គេហទំព័រ Baghdad Today ថាមេបញ្ជាការ IS រូបនេះគឺជាអ្នកទទួលខុសត្រូវចំពោះការរៀបចំអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដើម្បីធ្វើការវាយប្រហារភេរវកម្មនៅក្នុងប្រទេសនេះ។

លោក Jawdat ប្រាប់ឲ្យដឹងទៀតថាកងទ័ពក៏បានកម្ទេចយន្តហោះចម្បាំង IS និងរឹបអូសយកគ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើនរួមទាំងខ្សែក្រវ៉ាត់គ្រាប់បែកចំនួនពីរខ្សែ ឃ្លាំងអាវុធចំនួន៨កន្លែង គ្រាប់បែកដៃចំនួន៦គ្រាប់ និងគ្រាប់កាំភ្លើងធំចំនួនមួយគ្រាប់។

គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមយូរម្តងៗនៅតែបន្តធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ យោងតាមតួលេខដែលកត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ (UNAMI) បានឲ្យដឹងថាមនុស្សស្លាប់សរុបមាន៧៦នាក់ និង១២៩នាក់ទៀតរងរបួសដោយសារអំពើភេរវកម្ម អំពើហិង្សា​ និងជម្លោះប្រដាប់អាវុធកាលពីខែមិថុនាកន្លងមក។

សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងទ័ពប៉ារ៉ា និងក្រុមចម្រុះចាប់ផ្តើមឡើងកាលពីខែតុលាឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលប្រកាសរដ្ឋអ៊ីស្លាមចេញពីរដ្ឋធានីម៉ូស៊ុលកាលពីខែមិថុនាឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here