កងនាវាចររុស្ស៊ីនឹងទទួលយកនាវាចម្បាំងថ្មីចំនួន១៩គ្រឿងសម្រាប់បម្រើការត្រឹមដំណាច់ឆ្នាំ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨

កងនាវាចររុស្ស៊ីនឹងដឹកជញ្ជូននាវាចម្បាំងថ្មីចំនួន១៩គ្រឿងនៅដំណាច់ឆ្នាំនេះ ឧត្តមសេនីយ៍ ទទួលបន្ទុករងនៃកងនាវាចរលោក Alexander Fedotenkov មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយនៅមជ្ឈមណ្ឌលព័ត៌មាន TASS នៅទីក្រុង St. Petersburg នៅថ្ងៃអង្គារ។

នាវាចម្បាំងច្រើនជាង៤០គ្រឿងនឹងចូលរួមក្នុងក្បួនដង្ហែកងទ័ពជើងទឹករុស៊្សីក្នុងឆ្នាំ២០១៨ ។ អនុរដ្ឋមន្ត្រីធ្វើការកត់សម្គាល់ថា កងនាវាចររុស្ស៊ីទទួលនាវាចម្បាំង និងទូកប្រយុទ្ធចំនួន១២​គ្រឿងរួចទៅហើយចាប់តាំងពីដើមឆ្នាំនេះមក។

ក្បួ​នដង្ហែនាវាចរនឹង​ធ្វើឡើង​នៅថ្ងៃទី២៩ ខែកក្កដា នៅឯកងទ័ពជើងទឹកទីក្រុង St. Petersburg។ ក្បួនដង្ហែរនឹងធ្វើឡើងទាំងនាវាចម្បាំងនិងនាវារបស់កងទ័ពជើងទឹករុស្ស៊ីទាំងអស់ក្នុងនោះមាននាវាចរសមុទ្របាល់ទិក  ប៉ាស៊ីភិច  កងកម្លាំងសមុទ្រខាងជើង  និងសមុទ្រខ្មៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here