Home ព័ត៌មានអន្តរជាតិ ប្រមុខភ្នាក់ង...

ប្រមុខភ្នាក់ងារស៊ើបការណ៍រុស្ស៊ី អ៊ីរ៉ង់ ចិននិងប៉ាគីស្ថានពិភាក្សាពីការគំរាមកំហែងក្រុម IS

5
SHARE

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨

ប្រមុខភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសរុស្ស៊ី អ៊ីរ៉ង់ ចិន និងប៉ាគីស្ថានរៀបចំកិច្ចប្រជុំមួយនៅ Islamabad នៅថ្ងៃអង្គារ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាពីវិធានការប្រឆាំងនឹង ការគំរាមកំហែងពីសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថាន យោងតាមប្រភពព័ត៌មានពីលោក Sergei Ivanov ដែលជាប្រធានការិយាល័យសារព័ត៌មានស៊ើបអង្កេត​ភេរវកម្មបរទេសរបស់រុស្ស៊ីប្រាប់ភ្នាក់ងារព័ត៌មាន TASS ។

អ្នកការទូតរុស្ស៊ីចាត់ទុកថា ការសម្របសម្រួលអង្គការសហប្រជាជាតិប្រឆាំងភេរវកម្ម​ ធ្វើឱ្យមនុស្សគ្រប់ៗគ្នាទទួលការបាត់បង់។ ប្រធានស៊ើបការណ៍បរទេសលោក Sergei Naryshkin ជាអ្នកតំណាងឱ្យប្រទេសរុស្ស៊ី។

លោក Ivanov មានប្រសាសន៍ថា ​កិច្ចពិភាក្សាផ្តោតលើគ្រោះថ្នាក់ ដែលកើតឡើងពីការកសាងរដ្ឋអ៊ីស្លាមនៅលើទឹកដីអាហ្វហ្គានីស្ថាន។ លោកបន្តថាសន្និសិទឈានដល់ដំណាក់កាលយល់ដឹងពីសារៈសំខាន់នៃជំហានសំរបសំរួលដើម្បីទប់ស្កាត់ការបោសសម្អាតក្រុមភេវរកម្ម IS ពីប្រទេសស៊ីរីនិងអ៊ីរ៉ាក់​ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានដែលជាកន្លែងដែលពួក​គេនឹង​បង្កហានិភ័យដល់បណ្តាប្រទេសជិតខាង។

មន្ត្រីសន្តិសុខនិងមន្ត្រីស៊ើបការណ៍កំពូលធ្វើការសង្កត់ធ្ងន់លើតម្រូវការបន្ថែមអំណាចក្នុងតំបន់ឱ្យកាន់តែសកម្មក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះនៅប្រទេសអាហ្វហ្គានីស្ថាន។