សូមប្រុងប្រយ័ត្ន! Fortnite Cheat អាចធ្វើការប្លន់ទៅលើកុំព្យូទ័រ PCs របស់អ្នកលេងហ្គេមក្នុងការរារាំងទៅលើការដំណើរការនៅលើ HTTPS Traffic នោះ

0

ប្រសិនបើអ្នកកំពុងតែស្វែងរកនូវ Fortnite v-bucks generator, aimbot ឬ  game cheats នោះ— សូមអ្នកមានការប្រុងប្រយ័ត្នដោយសារតែនេះអាចជាការតម្លើងមេរោគ malware នៅលើកុំព្យូទ័រ PC របស់អ្នកនោះ។ សម្រាប់ game-streaming platform Rainway នៅលើ Web ត្រូវគេរាយការណ៍ថានឹងធ្វើឱ្យអ្នកលេងហ្គេមរាប់ពាន់នាក់របស់ Fortnite ធ្វើការឈ្លានពានទៅលើប្រព័ន្ធនេះជាមួយនឹងមេរោគ malware ដែលអាចធ្វើការប្លន់ទៅលើ encrypted HTTPS web ទៅក្នុងវេបសាយដែលពួកគេចូលទស្សនានោះ។

តាមការបញ្ជាក់នៅក្នុងប្លុកដែលបង្ហោះដោយលោក Andrew Sampson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rainway បញ្ជាក់ថា ក្រុមហ៊ុននេះចាប់ផ្តើមទទួលបានរបាយការណ៍ Error ជាច្រើនរាប់រយរាប់ពាន់ចេញពី server logs កាលពីសប្តាហ៍មុននេះ ហើយបន្ទាប់ពីការស៊ើបអង្កេតនេះក្រុមការងារនេះរកឃើញថា ប្រព័ន្ធ Systems នេះគឺអាចភ្ជាប់ទៅកាន់ ad platforms ជាច្រើនបាន។ ចាប់តាំងបីប្រព័ន្ធ  Rainway system អនុញ្ញាតឱ្យ  domains ក្នុងការដំណើរការនូវ Content នោះ មេរោគ malicious adware ចាប់ផ្តើមវាយប្រហារទៅលើអ្នកប្រើប្រាស់ Rainway ដែលកំពុងតែលេងនៅលើ Fortnite នោះ។

ការស៊ើបអង្កេតនេះទម្លាយថា អ្នកប្រើប្រាស់ដែលឆ្លងនេះអាចធ្វើការតម្លើងនូវ Fortnite hack tools ក្លែងក្លាយសម្រាប់ធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម YouTube videos ហើយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបង្កើតនូវ  V-Bucks ឥតគិតថ្លៃបាន។ សម្រាប់  Fortnite patches អាចដំណើរការបាននៅលើបណ្តាញអ៊ីនធើរណិតនេះដោយគ្មានបញ្ហា ប៉ុន្តែមេរោគ malware ត្រូវបង្កើតឡើងសម្រាប់ការតម្លើងនូវ root certificate នៅលើកុំព្យូទ័រដែលឆ្លងនេះដែលអនុញ្ញាត​ឱ្យអ្នកវាយប្រហារជាច្រើនធ្វើការកែប្រែទៅលើ network traffic ដោយការប្រើប្រាស់ការវាយប្រហារ man-in-the-middle attack នោះ។

មេរោគ Fortnite Cheat Malware ឆ្លងទៅកាន់អ្នកប្រើប្រាស់ច្រើនជាង  78,000 នាក់

ក្រុមការងាររបស់ Rainway ធ្វើការជូនដំណឹងទៅកាន់ក្រុមហ៊ុននេះអំពីការ hosting ទៅលើមេរោគ malware នេះ ហើយភ្លាមៗនោះមេរោគនេះក៏ត្រូវបានលុបចេញផងដែរ។ វាក៏មានការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់របស់ Rainway អំពីមេរោគ malware ដែលអ្នកប្រើប្រាស់ចំនួន  78,000 ធ្វើការទាញយកនោះ។ Rainway ក៏ព្រមានទៅកាន់អ្នកលេងហ្គេមកុំអោយធ្វើការតម្លើងនូវ hack tools ឬ  game cheats នោះ៕

កាលពីខែមុននេះ យើងរាយការណ៍អំពីរបៀបដែលហេគឃ័រ និង spammers ប្រើប្រាស់នូវ  Fortnite ក្នុងការចែកចាយមេរោគ malicious versions របស់ Fortnite សម្រាប់ប្រព័ន្ធប្រតិបត្តិការ  Android ទៅកាន់ស្មាតហ្វូនតាមរយៈវីដេអូ YouTube videos​ដែលមានអ្នកទស្សនារាប់លាននាក់នោះ៕

ប្រភព៖

https://thehackernews.com/2018/07/fortnite-v-bucks-cheat.html

LEAVE A REPLY

Please enter your comment!
Please enter your name here