ទីក្រុងTeignmouths ប្រទេសអង់គ្លេសកំទេចគ្រាប់បែកជំនាន់សង្រ្គាមលោកលើកទី២ក្នុងបាតសមុទ្រ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨

ប្រជាជនរស់នៅតំបន់ឆ្នេរសមុទ្រ Devon ត្រូវជម្លៀសចេញបន្ទាប់ពីគ្រាប់បែកសង្គ្រាមលោកលើកទី២រកឃើញនៅក្នុងសមុទ្រក្បែរផែ។ គ្រាប់បែកនេះរកឃើញដោយបុរសម្នាក់ និងក្មួយប្រុសរបស់គាត់ពេលមុជទឹកនៅទីក្រុង Teignmouth កាលពីដើមឆ្នាំ។

ប៉ូលិសជម្លៀសប្រជាជន ដែលមានលំនៅដ្ឋាននៅតាមឆ្នេរសមុទ្រដើម្បីអនុញ្ញាតឱ្យក្រុមការងារបោសគ្រាប់បែក នៅក្នុងសមុទ្រ និងបំផ្លាញចោល។ ក្រុមនាវិកមុជទឹកមកពីតំបន់ Devonport ធ្វើការត្រួតពិនិត្យការផ្ទុះនៅសមុទ្រដែលគ្រាប់បែកនេះមានទម្ងន់ ១,២០០គីឡូក្រាម។

សិស្សម្នាក់ឈ្មោះ James Cunningham វ័យ១៩ឆ្នាំរកឃើញគ្រាប់បែកនេះជាមួយពូរបស់គាត់លោក James Brown ពេលដែលពួកគេសិក្សាស្វែងរកជីវិតនៅក្នុងសមុទ្រ។ “យើងធម្មតាមុជទឹកនៅសមុទ្រនេះជាប្រចាំ ហើយនៅលើកដំបូងយើងគិតថាវាជាធុងមួយតែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here