លោកណេតាំនយ៉ាហ៊ូប្រាប់លោកពូទីនដកកម្លាំងអ៊ីរ៉ង់ចេញពីប្រទេសស៊ីរ៉ី

0
Russian President Vladimir Putin speaks with Israeli Prime Minister Benjamin Netanyahu during their meeting at the Kremlin in Moscow, Russia July 11, 2018. Yuri Kadobnov/Pool via REUTERS

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនជជែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលក្នុងជំនួបនៅវិមានក្រឹមឡាំងក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលណេតាំនយ៉ាហ៊ូ ប្រាប់ប្រធានាធិបតីប្រទេសរុស្ស៊ីនៅថ្ងៃពុធថា  ប្រទេស​អ៊ីស្រាអែលនឹងមិនគំរាមកំហែងដល់ការគ្រប់គ្រងប្រធានាធិបតីលោកបាអាសាដ នោះទេហើយទីក្រុងម៉ូស្គូគួរតែដកកងកម្លាំងអ៊ីរ៉ង់ចេញពីប្រទេសស៊ីរី។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះដកស្រង់សម្ដី​លោកណេតាំនយ៉ាហ៊ូ ប្រាប់លោកពូទីនក្នុងអំឡុងកិច្ចប្រជុំមួយនៅទីក្រុងម៉ូស្គូថានឹងមិនចាត់វិធានការ ប្រឆាំងនឹងរបបដឹកនាំលោកអាសាដឡើយ ហើយក្រុងម៉ូស្កូនឹងនាំកម្លាំងអ៊ីរ៉ង់ចេញពីប្រទេសស៊ីរ៉ី។

ប្រភពព័ត៌មានពីមន្ត្រីនិយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើការដើម្បីរំដោះកងកម្លាំងអ៊ីរ៉ង់ ពីតំបន់មួយចំនួនក្នុងប្រទេសស៊ីរីនៅក្បែរតំបន់ Golan Heights ដែលកាន់កាប់​ដោយ​កម្លាំងអ៊ីស្រាអែល ហើយរុស្ស៊ីស្នើឲ្យកម្លាំងអ៊ីរ៉ង់ស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រ ប៉ុន្តែរយៈចម្ងាយនេះវាខ្លីមិនសមស្របតាមការទាមទាររបស់កម្លាំងអ៊ីស្រាងអែលដែលចង់​ឲ្យកម្លាំងអ៊ីរ៉ង់ចាកចេញតែម្តង ។

LEAVE A REPLY

Please enter your comment!
Please enter your name here