សួនឧទ្យានឧស្សាហកម្មចិនផ្ទុះសម្លាប់មនុស្សចំនួន១៩នាក់

0

សួនឧទ្យានឧស្សាហកម្មមួយផ្ទុះនៅក្នុងខេត្តស៊ីឈួន ប្រទេសចិន បណ្តាលឱ្យមនុស្សចំនួន១៩នាក់ស្លាប់និង ១២នាក់ផ្សេងទៀតរងរបួសផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដកស្រង់ដោយរ៉យទ័របានបញ្ជាក់ថា អាជ្ញាធរនៅក្នុងតំបន់ Jiang’an និយាយថា ការផ្ទុះនេះកើតឡើងនៅរោងចក្រគីមីមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Yibin Hengda Technology ។

រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រទេសចិនបង្ហាញថា មានភ្លើងឆេះដ៏ធំមួយហើយផ្សែងហុយចេញពីរោងចក្រ។ មិនទាន់មានប្រភពច្បាស់លាស់បណ្ដាលមកពីមូលហេតុឡើយ។ វាដូចជាគ្រោះមហន្តរាយធ្លាប់មានពីមុនមក នៅរោងចក្រគីមី នៅប្រទេសចិនផងដែរ។

នៅឆ្នាំ២០១៥ មានមនុស្ស១៧៣នាក់ស្លាប់ក្នុងការផ្ទុះឃ្លាំងគីមី នៅទីក្រុងកំពង់ផែ Tianjin ៕

LEAVE A REPLY

Please enter your comment!
Please enter your name here