កិច្ចចរចាជាមួយអង្គការណាតូលើបេសកកម្មរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយជម្លោះប្រើប្រាស់កងកម្លាំងទ័ព

0

ប្រភព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨

លោកប្រធានាធិបតីអ៊ុយក្រែន Pyotr Poroshenko មានគោលបំណងទទួលបានការគាំទ្រ​ពីអង្គការណាតូក្នុងការដាក់ពង្រាយកងកម្លាំងអង្គការសហប្រជាជាតិទៅកាន់តំបន់ Donbass ដែលទីក្រុង Kiev កំពុងប្តេជ្ញាចិត្តឱ្យមានដំណោះស្រាយជម្លោះកងទ័ព ដែលលោក Denis Pushilin ប្រកាសដោយផ្ទាល់ពីកងកម្លាំង (DPR)ចរចាកិច្ចសន្តិភាពជាមួយទីក្រុង Minsk។

យោងតាមប្រភពភ្នាក់ងារព័ត៌មាន Donetsk ដកស្រង់សម្តីលោក Pushilin មានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍ថា លោកមិនមានការភ្ញាក់ផ្អើលចំពោះទីក្រុង Kiev មានគម្រោងយកឱកាសណាមួយ​សម្រាប់ដោះស្រាយបញ្ហានៅតំបន់ Donbass ​ បើទោះបីជាមានជំនួយពីកងទ័ពអង្គការ​សហប្រជាជាតិ ឬអង្គការណាតូ។ លោកបន្តថា វាជាការពិតមួយ​ដែល​ទីក្រុង Kiev មិនបានបោះបង់ចោលក្តីសង្ឃឹម​សម្រាប់ការ​បញ្ចប់​ជម្លោះ​ដោយប្រើកងកម្លាំង ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅខាងក្រៅសន្និសីទកំពូលអង្គការណាតូក្នុងទីក្រុងប្រ៊ុចសែល សម្ព័ន្ធយោធា និងអ៊ុយក្រែនពិភាក្សាពីលទ្ធភាពសម្រាប់ការដាក់ពង្រាយ​កងទ័ពអង្គការសហប្រជាជាតិទៅកាន់តំបន់ Donbass ។​ សេចក្តីប្រកាសចុងបញ្ចប់របស់កិច្ច ប្រជុំកំពូលនេះលើកឡើងថា បេសកកម្មដ៏មានសក្តានុពលជួយសម្រួលដល់ការ​អនុវត្ត​កិច្ចព្រមព្រៀងសន្តិភាពទីក្រុង Minsk។

នៅខែកញ្ញាកន្លងទៅនេះលោកប្រធានាធិបតីរុស្ស៊ីពូទីនលើកយកគំនិតនៃការដាក់ពង្រាយបេសកកម្មរបស់អង្គការសហប្រជាជាតិស្របពេលមានទំនាក់ទំនងនៅតំបន់ Donbass ដើម្បី​ផ្តល់​សន្តិសុខដល់ក្រុមបេសកកម្មឃ្លាំមើល (OSCE)។ ក្រោយមកលោកលើកឡើងថា ការដាក់ពង្រាយសមាជិកបេសកកម្មនេះទៅកាន់តំបន់ Donbass ផ្សេងទៀត ​ដែលបេសក​កម្ម​ត្រួតពិនិត្យពិសេស (OSCE) ធ្លាប់ទៅបំពេញទស្សនកិច្ចពីមុនមក។

ទីក្រុង Kiev មិនយល់ស្របនឹងទម្រង់បេសកកម្មដែលលោកពូទីនស្នើសុំនោះទេ ដោយទទូចកងទ័ពអង្គការសហប្រជាជាតិគួរ​ដាក់ពង្រាយនៅ​ទូទាំងតំបន់ Donbass រួមទាំងផ្នែកនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ លើសពីនេះទៀតទីក្រុង Kiev បន្តគោលដៅក្នុងការដកហូតកម្លាំង (DPR) ដែលប្រកាសដោយខ្លួនឯងប៉ុន្តែមិនមែនដើម្បីការពារបេសកកម្ម (OSCE)ឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here