ប្រព័ន្ធការពារដែនអាកាសស៊ីរីរារាំងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង al-Quneitra

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨

ភ្នាក់ងារសារព័ត៌មាន SANA និយាយនៅថ្ងៃព្រហស្បតិ៍ថា ​ប្រព័ន្ធការពារដែនអាកាស​​ស៊ីរីរារាំងការវាយប្រហារប្រទេសអ៊ីស្រាអែលនៅក្បែរទីក្រុង al-Quneitraក្នុងតំបន់ Golan Height។ ប្រភពដដែល​បន្តឲ្យ​ដឹងថា ការវាយប្រហារតាមអាកាសរបស់​អ៊ីស្រាអែលតម្រង់គោលដៅលើទីតាំងយោធា​ក្បែរតំបន់Hodor, Tell Kurum និង Jbaa។

ប្រភពយោធា​ស៊ីរីប្រាប់ទីភ្នាក់ងារព័ត៌មានថា យន្តហោះចម្បាំងអ៊ីស្រាអែលបាញ់មីស៊ីល​ជាច្រើនគ្រាប់។ គ្រាប់មួយចំនួនត្រូវប្រព័ន្ធ​ការពារ​បាញ់ទម្លាក់។ លោកបន្តថា ការវាយប្រហារ​នេះបណ្តាលឲ្យមានការខូចខាតចំពោះសម្ភារៈ​ប៉ុណ្ណោះ ហើយមិនបណ្តាលឱ្យមានការរងរបួសទេ។

នៅថ្ងៃទី១០ ខែឧសភា កងទ័ពស៊ីរីទម្លាក់គ្រាប់មីស៊ីលចំនួនរាប់សិបគ្រាប់ ដែលគ្រាប់ទាំងនោះបាញ់ចេញពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលនៅទីតាំងទ័ពក្បែរទីក្រុង al-Baath ក្នុងតំបន់ Golan Heights។ ការវាយប្រហារនេះជាផ្នែកមួយនៃការវាយប្រហាដ៏ធំរបស់ប្រទេសអ៊ីស្រាអែល។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងការពាររបស់ប្រទេសអ៊ីស្រាអែលបាញ់មីស៊ីលចំនួនច្រើនជាង៧០គ្រាប់ក្នុងទឹកដីប្រទេសស៊ីរីដោយប្រើលេសថា ពួកគេបាញ់ការពារទីតាំងក្នុងតំបន់ Golan Heights។ ប្រទេសអ៊ីស្រាអែលប្រើប្រាស់យន្តហោះចម្បាំង F-15 និង F-16 ចំនួន២៨គ្រឿងដើម្បីធ្វើការវាយប្រហារនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here