សមាជិករដ្ឋអ៊ីស្លាម៤នាក់ស្លាប់នៅក្នុងការវាយប្រហារនៅភាគឦសានខេត្តឌីយ៉ាឡា

0

មេបញ្ជាការមួយរូបនិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាសមាជិករដ្ឋអ៊ីស្លាមចំនួន៤នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយនៅភាគឦសានខេត្តឌីយ៉ាឡា។ ថ្លែងប្រាប់សារព័ត៌មាន Alghad ឧត្តមសេនីយ៍ទោល Mazhar al-Azzaw មេបញ្ជាការកងទ័ពនិយាយថាកងកម្លាំងសន្តិសុខរកឃើញសាកសព៤នាក់របស់រដ្ឋអ៊ីស្លាមដែលត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលបំផ្លាញយានយន្តរបស់ពួកគេដែលស្ថិតនៅក្នុងតំបន់Wadi al-Thallab ភាគឦសានខេត្តឌីយ៉ាឡា។

ការបាញ់ផ្លោងនេះបើយោងតាមលោក Azzawi បានឲ្យដឹងថាត្រូវអនុវត្តដោយផ្អែកលើព័ត៌មានពីការស៊ើបការណ៍សម្ងាត់។ គួររំលឹកថាកាលពីថ្ងៃពុធនេះគ្រាប់បែកមួយគ្រាប់ដាក់នៅលើដងផ្លូវសំខាន់មួយស្ថិតនៅក្នុងតំបន់ Kanaan ខេត្តឌីយ៉ាឡាបានផ្ទុះឡើងបណ្តាលឲ្យជនស៊ីវិល២នាក់រងរបួស។

កាលពីដើមសប្តាហ៍នេះប៉ូលិសមួយរូបត្រូវសម្លាប់ ខណៈដែលម្នាក់ទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកមួយនៅភាគខាងត្បូងខេត្តឌីយ៉ាឡា។ គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមយូរម្តងៗនៅតែបន្តធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។

សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងទ័ពប៉ារ៉ា និងក្រុមចម្រុះចាប់ផ្តើមនៅខែតុលាឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរាជធានីម៉ូស៊ូលកាលពីខែមិថុនាឆ្នាំ២០១៤។ កាលពីខែធ្នូកន្លងទៅនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi បានប្រកាសថាគ្រប់គ្រងលើដែនដីទាំងអស់ដែលបានស្ថិតនៅក្រោមការកាន់កាប់ដោយរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤មក។

LEAVE A REPLY

Please enter your comment!
Please enter your name here