និយតកររបស់ចក្រភពអង់គ្លេសពិន័យក្រុមហ៊ុន Facebook ពីការរំលោភបំពានលើកិច្ចការពារទិន្នន័យ

0

និយ័តករព័ត៌មានរបស់ចក្រភពអង់គ្លេសនិយាយនៅថ្ងៃពុធថានាងមានគោលបំណងនឹងពិន័យក្រុមហ៊ុនហ្វេសប៊ុក (FB.O)ពីបទរំលោភបំពានច្បាប់ការពារទិន្នន័យ​ខណៈដែលការិយាល័យ​របស់នាងធ្វើការស៊ើបអង្កេតអំពីរបៀបដែលទិន្នន័យអ្នកប្រើរាប់លាននាក់ត្រូវគេប្រើប្រាស់ដោយ Cambridge Analytica ។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ប្រឈមនឹងការចោទសួរពី​សមាជិកសភាអាមេរិក ​និងសហភាពអឺរ៉ុបអំពីវិធីដែលក្រុមហ៊ុន Cambridge Analytica ទទួល​បានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៨៧ លាននាក់​ពីអ្នក​ស្រាវជ្រាវ​ម្នាក់។
លោកស្រី Elizabeth Denham ជាស្នងការផ្នែកព័ត៌មានរបស់ចក្រភពអង់គ្លេនិយាយថា នាងសម្រេចចិត្តពិន័យប្រាក់ ៥០០ ០០០ ផោន (៦៦៣ ៨៥០ ដុល្លារ) ដែលជាតួលេខតូចមួយ​សម្រាប់ក្រុមហ៊ុនដែលមានតម្លៃទីផ្សារត្រឹម ៥៩០ ពាន់លានដុល្លារ ប៉ុន្តែចំនួនអតិបរមានឹងត្រូវអនុញ្ញាត ។ លោកស្រី Denham និយាយថា ក្រុមហ៊ុនហ្វេសប៊ុករំលោភបំពាន ច្បាប់ដោយ​មិនបានការពារព័ត៌មានរបស់ប្រជាជននិងមិនមានតម្លាភាពអំពីរបៀបដែលទិន្នន័យត្រូវគេប្រមូលលើបណ្តាញរបស់ខ្លួន។

ក្រុមហ៊ុនសប៊ុកអាចឆ្លើយតបទៅនឹងស្នងការមុនពេលការសម្រេចចិត្តចុងក្រោយ ថាខ្លួនកំពុ​ង​ពិនិត្យរបាយការណ៍នេះហើយនឹងធ្វើការឆ្លើយតបភ្លាមៗ។ លោក Erin Egan មន្រ្តីគ្រប់គ្រងផ្នែកភាពជាឯកជន ( Privacy) របស់ Facebook និយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “ដូចដែលយើងធ្លាប់និយាយពីមុនមក យើងគួរតែធ្វើការស៊ើបអង្កេត បន្ថែមទៀតទៅលើ Cambridge Analytica និងចាត់វិធានការក្នុងឆ្នាំ ២០១៥” ។ “យើងធ្វើ ការយ៉ាងជិតស្និទ្ធជាមួយការិយាល័យស្នងការព័ត៌មានក្នុងការស៊ើបអង្កេតលើ Cambridge Analytica ដូចជា យើងមានអ្នកតាក់តែងច្បាប់អង់គ្លេសចាប់ផ្តើមការស៊ើបអង្កេតលើព័ត៌មាន ក្លែងក្លាយ និងឥទ្ធិពលរបស់វាទៅលើយុទ្ធនាការបោះឆ្នោត និងបានផ្តោតការយកចិត្ត ទុកដាក់កាន់តែខ្លាំងលើក្រុមហ៊ុន Cambridge Analytica ។”
ក្រុមហ៊ុន Cambridge Analytica ដែលត្រូវលោក Donald Trump ជួលនៅឆ្នាំ ២០១៦ បាន ធ្វើការបដិសេធលើការងាររបស់ខ្លួនដែលប្រាស់ទិន្ន័យជួយឲ្យយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបានជោគជ័យ។  ក្រុមហ៊ុននោះបន្ថែមទៀតថា ខណៈពេល ដែល​ក្រុមហ៊ុនធ្វើការងារជាមួយក្រុមយុទ្ធនាការ Leave.EU មុនការបោះប្រជាមតិ Brexit នៅចក្រភពអង់គ្លេសនៅក្នុងឆ្នាំ 2016  ក្រុមហ៊ុនមិនបានធ្វើការងារណាមួយលើយុទ្ធនាការ បោះឆ្នោតនោះទេ។

ទោះជាយ៉ាងណាក៏ដោយរបាយការណ៍របស់  ICO និយាយថានឹងមានវិធានការច្បា​​ប់​​ដទៃទៀត រួមបញ្ចូលជាមួយការកាត់ទោសព្រហ្មទណ្ឌដើម្បីធ្វើការប្រឆាំង នឹងក្រុមហ៊ុន​មេ (SCL Elections) របស់ក្រុមហ៊ុន Cambridge Analytica ចំពោះការខកខានមិនបានដោះ​ស្រាយ​​ជាមួយការអនុវត្តច្បាប់របស់និយតករ។  ICO ក៏អះអាងផងដែរថា នឹងផ្ញើលិខិតព្រមានដល់គណបក្សនយោបាយចំនួន ១១ ដើម្បីបង្ខំពួកគេឱ្យធ្វើសវនកម្មលើការអនុវត្តការការពារទិន្នន័យរបស់ពួកគេ៕

ប្រភព៖

https://www.reuters.com/article/us-facebook-privacy-britain/british-regulator-to-fine-facebook-over-data-protection-breaches-idUSKBN1K033N?il=0

LEAVE A REPLY

Please enter your comment!
Please enter your name here