ក្រុមហ៊ុន Google ដំណើរការនូវមុខងារ ‘Site Isolation’ Feature ជាទម្រង់ Default សម្រាប់អ្នកប្រើប្រាស់ Chrome Desktop

0

ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្វើការដំណើរការនូវមុខងារសុវត្ថិភាពថ្មីមួយឈ្មោះថា “Site Isolation” នៅលើ web browser របស់ខ្លួនជាមួយនឹងការបញ្ចេញនូវ Chrome 67 សម្រាប់អ្នកប្រើប្រាស់ desktop users ទាំងអស់ក្នុងការជួយពួកគេការពារពីការគំរាមកំហែងនៅលើអនឡាញរួមមានការវាយប្រហារទៅលើ Spectre និង Meltdown ផងដែរ។ Site Isolation គឺជាមុខងាររបស់ Google Chrome web browser ដែលធ្វើការបន្ថែមសុវតិ្ថភាពនៅលើវេបសាយតាមរយៈការធានានៅក្នុងការប្រើប្រាស់នោះ។

នៅក្នុងខែមករាឆ្នាំនេះ នៅពេលដែលក្រុមអ្នកស្រាវជ្រាវមកពីគម្រោង Google Project Zero បង្ហាញអំពីព័ត៌មានលម្អិតនៃកំហុសឆ្គងរបស់ Spectre និង Meltdown CPU ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ Chrome desktop users អោយបើកដំណើរការនូវមុខងារ Site Isolation feature នៅលើឧបករណ៍របស់ពួកគេដើម្បីគេចផុតពីការវាយប្រហារនៅលើវេបសាយផងដែរ។

នៅក្នុងការរកឃើញនូវកំហុសឆ្គងរបស់ Spectre ជាច្រើននោះ ពេលនេះក្រុមហ៊ុន Google ក៏ដំណើរការនូវមុខងារ default ទៅលើប្រព័ន្ធសុវត្ថិភាពបានដល់ទៅ 99% របស់អ្នកប្រើប្រាស់ Chrome desktop users នៅលើប្រព័ន្ធប្រតិបត្តិការ Windows, Mac, Linux និង Chrome OS នោះ។

ក្រុមហ៊ុន Google ក៏កំពុងតែធ្វើការស៊ើបអង្កេតអំពីការពង្រីកទៅលើមុខងារ Site Isolation feature នេះទៅកាន់កម្មវិធី Chrome សម្រាប់ប្រើប្រាស់នៅលើ Android ផងដែរ។ ចាប់តាំងពី browsers អនុញ្ញាតឱ្យ Pages ជាច្រើនធ្វើការ embed images និង scripts ចេញពីវេបសាយនោហ ក្រុមហ៊ុន Google ក៏បន្ថែមនូវមុខងារថ្មីមួយហៅថា Cross-Origin Read Blocking (CORB) ទៅកាន់ Site Isolation feature ផងដែរ៕

ប្រភព៖

https://thehackernews.com/2018/07/google-chrome-site-isolation.html

LEAVE A REPLY

Please enter your comment!
Please enter your name here